Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីដេអូអប់រំ៖ ការធ្វើជំរឿនប្រជាជនទូទៅ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា មានសារសំខាន់ណាស់សម្រាប់ប្រទេសជាតិ សូមបងប្អូនចូលរួមឲ្យបានគ្រប់ៗគ្នា (Video inside)

02-03-2019 07:38

(ភ្នំពេញ)៖ ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ១៣ ខែមីនា ឆ្នាំ២០១៩ ដែលវាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។

ជំរឿនប្រជាជ​ន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។​

សូមបងប្អូនជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី០៣ ​រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន៕