Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងធ្វើបាឋកថា អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅថ្ងៃទី៧ ខែមីនា

01-03-2019 18:26

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នឹងធ្វើបទបឋកថាមួយ ស្តីពី ស្ថានភាពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងយុត្តិធម៌។ នេះបើតាមសេចក្តីជូនដំណឹងរបស់ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បទបឋកថានេះ លោក ជិន ម៉ាលីន នឹងផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន

១៖ គោលការណ៍គ្រឹះ និងទ្រឹស្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌
២៖ ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅកម្ពុជា
៣៖ បច្ចុប្បន្នភាពនៃការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖