(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមខេត្តស្វាយរៀង ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ និងសម្ពោធអគារហ្វឹកហាត់ក្បាច់គុណ បណ្តោយ២០មែត្រ ទទឹង១៦មែត្រ កម្ពស់០៦មែត្រ។
ក្នុងពិធីនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក៏មានការប្រកាសមុខតំណែង លោកវរសេនីយ៍ឯក ប្រាក់ ជុត ពីអធិការនគរបាលក្រុងស្វាយរៀង ទៅជាស្នងការរងនគរបាលខេត្ត និងបំពាក់ឋានន្តរសកិ្តចំនួន៧រូប និងគ្រឿងឥស្សរយសជូនមន្ត្រីចំនួន២៤រូប។
ពិធីបិទសន្និបាទនេះ មានការអញ្ជើញចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងប្រធានមន្ទីជុំវិញខេត្ត ព្រមទាំងស្នងការ មេបញ្ជាការអវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងស្នងការរងនគរបាលខេត្តទាំងអស់ អស់លោក-លោកស្រី អធិការ-អធិការរង នាយ-នាយរងប៉ុស្តិ៍រដ្ឋបាល សរុបប្រមាណ២៨៨នាក់៕