(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៨៥គ្រឿង រកឃើញល្មើសច្បាប់៥៧៦គ្រឿង(ម៉ូតូ៧៨%) អប់រំ១៩៧គ្រឿង និងផាកពិន័យ៣៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៤៤៤គ្រឿង, អប់រំ១៣៧គ្រឿង និងផាកពិន័យ៣០៧គ្រឿង៕