(ភ្នំពេញ)៖ របាយការណ៍បង្ក្រាបគ្រឿងញៀន របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា រយៈពេល២ខែ ឆ្នាំ២០១៩ ពោលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានចំនួន១,២២៥ករណី ឃាត់មនុស្ស២,៦៤០នាក់ ក្នុងនោះមានស្រី១៩៦នាក់។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីគ្រឿងញៀន១,២២៥ករណី មានករណី៖
* ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ៦៩២ករណី ឃាត់មនុស្ស១,៣០៩នាក់ (ស្រី១២៥នាក់)
* ករណីប្រើប្រាស់ ៥៣៣ករណី ឃាត់មនុស្ស ១,៣៣១នាក់ (ស្រី៧១នាក់)។
* អនុវត្ដន៍ដីកា៖ ៤០ដីកា ឃាត់ ៤០នាក់ (ស្រី២នាក់)
* រឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង ៤៦គីឡូក្រាម និង៦៩៥កញ្ចប់
* កញ្ឆាក្រៀមជា១.៥គីឡូក្រាម និង១០,១៩២ដើម៕