(ភ្នំពេញ)៖ របៀបវារៈសំខាន់ៗចំនួន០៥ ត្រូវបានធ្វើការអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវនេះ មានការអញ្ជើញចូលរួមពីលោក លីន ញ៉ក់ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ, លោកនាយករងរដ្ឋបាល និងលោក-លោកស្រី ជាមន្ត្រីក្រុមប្រឹក្សាខណ្ឌ ប្រធាន អនុប្រធានការិយាល័យ ចំណុះរចនាសម្ព័ន្ធខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ជុំ បាយ័នវិបុល បានដាក់ចេញនៅក្នុងកិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន០៥ មានដូចជា៖
*ទី១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ (កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩) របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២។
*ទី២៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
*ទី៣៖ ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្តីរាជការប្រចាំខែកុម្ភៈ ឆ្នាំ២០១៩។
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បិទបញ្ជីថវិកា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
និងទី៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ (២០១៤-២០១៨)៕