(ភ្នំពេញ)៖ ករណីបុរសដែលជាសន្តិសុខសម្រេចចង-ក បញ្ចប់ជីវិតនៅលើកង់បីឥណ្ឌា នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មិនមែនជាសន្តិសុខផ្ទាល់របស់មន្ទីរពេទ្យកាល់ម៉ែតនោះ គឺជាសន្តិសុខរបស់ក្រុមហ៊ុនឯកជន ដែលបានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរៀបចំភាស៊ី កង់ ម៉ូតូ និងរថយន្តតែប៉ុណ្ណោះ។
តើតាមលោក រាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh Ndews ឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បុរសជាសន្តិដែលសម្រេចចិត្តចង-ក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន នៅលើកង់បីឥណ្ឌានៅព្រឹកមិញ គាត់មិនមែនជាសន្តិសុខផ្ទាល់របស់មន្ទីរពេទ្យនោះ គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលបានចុះកិច្ចសន្យាជាមួយមន្ទីរពេទ្យតែប៉ុណ្ណោះ។
ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែតរូបនេះ បានបន្តថា ចំពោះលេចឭព័ត៌មានថា ខាងមន្ទីរពេទ្យបានបញ្ឈប់គាត់ពីការងារ គឺជារឿងមិនពិតនោះទេ ពីព្រោះវាជាការទទួលខុសត្រូវ របស់ក្រុមហ៊ុនជនរងគ្រោះ។
ជនរងគ្រោះមានឈ្មោះ ឃឹម វាសនា ហៅសុខា អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិកំពុងបាស្រី ឃុំជៃកំពត ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
មូលហេតុដែលបណ្តាលឱ្យជនរងគ្រោះសម្រេចចិត្តចង-ក បញ្ចប់ជីវិតរបស់ខ្លួនដោយសារ៤ទៅ៥ថ្ងៃមុន ជនរងគ្រោះ មានបញ្ហាការងារដោយមេបានផ្លាស់ប្តូរការងារសន្តិសុខ ពីខាងក្នុងឲ្យមកបម្រើការងារផ្នែកខាងក្រៅវិញ។ ក្រោយមានរឿងនេះកើតឡើង ជនរងគ្រោះបានទូរស័ព្ទទៅប្រពន្ធ និងកូនរបស់ខ្លួនថា មិនសូវរកលុយបាននោះទេដូច្នេះត្រូវចាយតិចៗ ដោយសារខ្លួនត្រូវមេឲ្យមកយាមនៅខាងក្រៅមន្ទីរពេទ្យវិញហើយ។
បច្ចុប្បន្នសពត្រូវបានដឹកយកទៅវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕