Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សហ្វ៊ុនស៊ិនប៉ិច ផ្ញើលិខិតមក គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិរបស់ព្រះប្រធានស្តីទី ជូនប្រធាន-អនុប្រធានគណៈកម្មការប្រតិបត្តិ ទូទាំងប្រទេស

01-03-2019 13:41

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានឱ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានផ្ញើលិខិតមក គ.ជ.ប រួចហើយស្តីពីការប្រទានសិទ្ធិរបស់ ព្រះប្រធានស្តីទី គណបក្សហ្វ៊ុនស៊ិនប៉ិច ជូនប្រធានគណៈកម្មាធិការប្រតិបត្តិ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើជាតំណាងស្របច្បាប់ព្រះប្រធានស្តីទី គណបក្ស ក្នុងការចុះហត្ថលេខាលើទម្រង់បែបបទដាក់ពាក្យបេក្ខជន ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ។

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖