Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ខ្ញុំគ្មាន Facebook នោះទេ, អ្នកក្លែងបន្លំបង្កើត Account Facebook របស់ខ្ញុំ ប្រញាប់កែខ្លួនឲ្យបានឆាប់ !

01-03-2019 13:30

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញមកបដិសេធចោលទាំងស្រុងនូវនូវ Facebook ឈ្មោះ «នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ» ដែលត្រូវបានជនមិនស្គាល់មុខបង្កើត ដោយប្រើប្រាស់រូបភាពរបស់លោក។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមីនានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «ខ្ញុំនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ សូមបញ្ជាក់ថា Account Facebook ដែលមានឈ្មោះ "នាយឧត្តមសេនីយ៍ ម៉ក់ ជីត" មិនមែនជា Account របស់ខ្ញុំទេ។ ខ្ញុំមិនដែលមាន Account Facebook ទេ។ សូមឲ្យជនដែលក្លែងបន្លំប្រញាប់កែខ្លួន ព្រោះអ្នកនឹងប្រឈមចំពោះមុខច្បាប់មិនខាន»

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលជនខិលខូចប្រើប្រាស់រូបថតរបស់មន្ត្រីរាជរដ្ឋាភិបាល ឬអ្នកមានមុខមាត់ក្នុងសង្គម មកបង្កើត Facebook ដើម្បីបម្រើផលិតប្រយោជន៍ផ្ទាល់ខ្លួន ឬឆបោកអ្នកដទៃជាដើម៕