(ភ្នំពេញ)៖ ចង់ពិសាប៊ុហ្វេថ្ងៃត្រង់ ថ្ងៃអាទិត្យ លក្ខណៈគ្រួសារមែនទេ? បើដូច្នេះសូមនាំក្រុមគ្រួសាររបស់អ្នក មកភោជនីយដ្ឋាន 2Pangea របស់ណាហ្គាវើលដ៍ ដើម្បីរីករាយតាមចិត្ត ខណៈណាហ្គាវើលដ៍ ក៏មានកម្មវិធីកម្សាន្តសម្រាប់កូនតូចៗ របស់អ្នកផងដែរ ចាប់ផ្តើមពីថ្ងៃទី៣ មីនា តទៅ។

ណាហ្គាវើលដ៍ មានបម្រើនៅរៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង១១៖៣០ ព្រឹកដល់៣៖៣០រសៀល ម្នាក់ ១៩.៩៩ដុល្លារ សម្រាប់មនុស្សធំ និងម្នាក់១៤ដុល្លារ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ ហើយឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ។

រីករាយញ៉ាំតាមចិត្តគ្រឿងសមុទ្រស្រស់ ម្ហូបសាច់ ត្រីឆ្អើរ ត្រីស៊ូស៊ី នំភីហ្សា ស៊ុតពិសេស ម្ហូបខ្មែរ និងបង្អែមជាច្រើនមុខ ឬអ្នកអាចឲ្យមេចុងភៅរបស់ណាហ្គាវើលដ៍ ចម្អិនម្ហូបពិសេសភ្លាមៗក៏បាន រួមមានប៉ាស់ស្តា និងម្ហូប ពិសេសប្រចាំសប្តាហ៍ ដែលណែនាំដោយមេចុងភៅ។ ភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញនេះ ក៏មានអាហារដែលកូនតូច របស់អ្នកចូលចិត្តជាច្រើនជម្រើសផងដែរ ដូចជា នំសូកូឡា នំប៉័ង ស្ករសំឡី និងការ៉េមឆាពិសេស។

អ្វីដែលធ្វើឲ្យអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនេះ កាន់តែពិសេសនោះ គឺអ្នកអាចញ៉ាំអាហារយ៉ាងរីករាយ ខណៈកូនតូចៗរបស់អ្នក អាចលេងនៅកន្លែងគូររូប ឬលេងជាមួយអ្នកសម្តែងសៀក តួត្លុក និងអ្នកច្នៃរូបប៉េងប៉ោង របស់ណាហ្គាវើលដ៍។ ធានាថាពិតជាអស្ចារ្យ! អ្នកក៏អាចថតរូបជាមួយមនុស្សយន្ត នៅភោជនីយដ្ឋាន 2Pangea និងនៅកន្លែងផ្សេងៗទូទាំងណាហ្គាវើលដ៍បានផងដែរ។ អ្នកដែលមកញ៉ាំ នៅភោជនីយដ្ឋាន 2Pangea អាចចតរថយន្តឥតគិតថ្លៃ នៅក្នុងណាហ្គាទី ២។

ក្រៅពីអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ ដ៏ឈ្ងុយឆ្ងាញ់របស់ណាហ្គាវើលដ៍ អ្នកអាចមកពិសាអាហារប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ចាប់ពីម៉ោង៥៖៣០ល្ងាចរៀងរាល់ថ្ងៃ។ កម្មវិធីប្រូម៉ូសិន បច្ចុប្បន្នរបស់ណាហ្គាវើលដ៍ គឺអ្នកញ៉ាំទី២ ចំណាយតែ ៨ដុល្លារប៉ុណ្ណោះ ហើយអ្នកអាចពិសាប៊ុហ្វេបង្អែមដ៏ឈ្ងុយឆ្ងាញ់ នៅភោជនីយដ្ឋាន 2Pangea តម្លៃ១២ដុល្លារ សម្រាប់ម្នាក់។

នៅពេលមកណាហ្គាវើលដ៍ អ្នកអាចឈាងចូលផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដើម្បីជាវទំនិញអន្តរជាតិម៉ាកល្បីជាង ២០០ ម៉ាកដោយមិនគិតថ្លៃពន្ធ។ ហើយលោកអ្នកអាចទៅទស្សនាការ សម្តែងសិល្បៈបុរាណខ្មែរ នៅឆាកណាហ្គាវើលដ៍ជាន់ផ្ទាល់ដី ចាប់ពីម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ ដែលមានរបាំអប្សរា និងភ្លេងប្រពៃណីព្រមទាំងមានការសម្តែងសិល្បៈអន្តរជាតិថែមទៀតផង។

បន្ទាប់មក អ្នកអាចទៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដើម្បីទស្សនាការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ ដែលផ្តល់ជូនចាប់ពីម៉ោង៨យប់ពីថ្ងៃព្រហស្បតិ៍ ដល់អាទិត្យរហូតដល់ថ្ងៃទី៣ ខែមីនា។ សំបុត្រ ផ្តល់ជូនឥតគិតថ្លៃ នៅណាហ្គាវើលដ៍ សម្រាប់ការសម្តែងរយៈពេល៤៥នាទីនេះ ដែលស័ក្តិសមបំផុតសម្រាប់ទស្សនាលក្ខណៈគ្រួសារ។ វាជាការសម្តែងសិល្បៈអំពីដំណើររឿងរបស់ Justin និង Cherry អមដោយអ្នកសិល្បៈអន្តរជាតិដ៏ប៉ិនប្រសប់ នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា៕

អាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេស សម្រាប់ក្រុមគ្រួសារនៅ 2Pangea ចាប់ផ្តើមពី ៣ មីនា ១១៖៣០ ព្រឹក

សកម្មភាពកម្សាន្តសម្រាប់កុមារ

ទស្សនាការសម្តែងសិល្បៈសហសម័យដ៏អស្ចារ្យ នៅសាលមហោស្រព NABA! ការសម្តែងចុងក្រោយនៅថ្ងៃទី ៣ មីនា ម៉ោង ៨ យប់