(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីកម្ពុជា (ស៊ីម៉ាក់) នឹងធ្វើពិធីផ្ទេរ-ប្រគល់អាវុធធន់ស្រាលខូចគុណភាព ដែលប្រមូលបានពីជនល្មេីស និងពីប្រជាពលរដ្ឋកន្លងមកចំនួនជាង១១,០០០ដេីម ដេីម្បីអង្គភាពស៉ីម៉ាក់យកទៅបន្សាប និងកាត់កម្ទេចចោល។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការខិតខំរបស់រាជរដ្ឋាភិបាលនេះហេីយ បានបង្ហាញពីការពង្រឹងសន្តិសុខសុវត្ថិភាព កាត់បន្ថយអំពេីហិង្សាដោយសារអាវុធពីព្រះរាជាណាចក្រនេះ។
លោកអះអាងថា សមិទ្ធិផលនេះក៏បង្ហាញយ៉ាងច្បាស់នៃគោលការណ៍គោរពសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាផងដែរ ដោយសារការបន្តលុបបំបាត់ភាពហឹង្សាដោយអាវុធនេះ ព្រោះថា ពីមុនកម្ពុជាពឹងបរទេសដេីម្បីបន្សាបអាវុធបែបនេះ ឥឡូវនេះរាជរដ្ឋាភិបាលអាចដោះស្រាយដោយខ្លួនឯង៕