(ព្រៃវែង)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមខេត្តព្រៃវែង ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ធ្វើឡើងពេញមួយថ្ងៃ។ ក្នុងពិធីបិទសន្និបាទនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឌុច គន្ធា អភិបាលរងខេត្ត, លោក ម៉ា សារីន សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីជុំវិញខេត្ត ព្រមទាំងស្នងការ និងស្នងការរងនគរបាល ខេត្ត ទាំងអស់ អស់លោក-លោកស្រី អធិការ-អធិការរង នាយ-នាយរងប៉ុស្តិ៍រដ្ឋបាល សរុបប្រមាណ២៩០នាក់៕