(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៣៩គ្រឿង រកឃើញល្មើសច្បាប់៨១៧គ្រឿង (ម៉ូតូ៨១%) អប់រំ២៧៤គ្រឿង និងផាកពិន័យ៥៤៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ត្រួតពិនិត្យរួម បានចំនួន២,៨៧៤គ្រឿង, អប់រំ១៨៩គ្រឿង និងផាកពិន័យ៤៦៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣៤,១៧៤គ្រឿង រកឃើញយានយន្តល្មើស២៣,២៥៥គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៨,៤៣២គ្រឿង និងផាកពិន័យ១៤,៤២៣គ្រឿង៕