(ព្រៃវែង)​៖​ ឧត្តមសេនីយ៍​ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាល​ជាតិ​ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការនគរបាលជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍​ កិច្ច​ប្រ​តិ​បត្ត​ការ​ រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ខេត្តព្រៃវែង ឆ្នាំ២០១៨ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​។​

​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ។ ក្នុងពិធីបិទសន្និបាទនេះ ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឌុច គន្ធា អភិបាល​រងខេត្ត, លោក ម៉ា សារីន សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីជុំវិញខេត្ត ព្រមទាំងស្នងការ និងស្នងការរងនគរបាល ខេត្ត​ ទាំងអស់​ ​អស់លោក​-​លោកស្រី​ អធិការ​-​អធិការរង​ នាយ​-​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ សរុប​ប្រមាណ​២៩០នាក់៕