(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រាជធានីភ្នំពេញ ឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ធ្វើឡើងពេញមួយថ្ងៃ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការរងទាំងអស់ ព្រមទាំងអស់លោក-លោកស្រី អធិការ-អធិការរង នាយ-នាយរងប៉ុស្តិ៍រដ្ឋបាល សរុបប្រមាណ៣០០នាក់៕