(ភ្នំពេញ)៖ រថយន្ត BMW X1 ជារថយន្តប្រភេទ SUV ដែលរចនាឡើងជាមួយភាពប្រណិត បច្ចេកវិទ្យា​ និងការច្នៃប្រឌិតខ្ពស់​ ជាមួយរូបរាងដ៏ទាក់ទាញ។ រថយន្តនេះផលិតឡើង ដើម្បីផ្ដល់ផាសុខភាព​ និងសុវត្ថិភាព ដល់អ្នកបើកបរគ្រប់កាលៈទេសៈ​​ និងគ្រប់ស្ថានភាពផ្លូវ។

រថយន្តBMW X1 មានម៉ាស៊ីន៤ស៊ីឡាំងកំលាំងម៉ាស៊ីន 2.0លីត្រ កំលាំងសេះ១៩២ Hp និងការប្រើប្រាស់ប្រេងតែ7.4 លីត្រ/100គីឡូម៉ែត្រតែប៉ុណ្ណោះ។ រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យាសំខាន់ៗដូចជា ប្រព័ន្ធវិលកង់បួន ប្រព័ន្ធគ្រប់គ្រងបូម ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យត្រជាក់២កន្លែង ដំបូលកញ្ចក់ Panorama ប្រព័ន្ធបង្ហាញព័ត៌មាននៅពីមុខ អ្នកបើកបរ (BMW Head-Up Display) ប្រព័ន្ធជំនួយក្នុងការចតរថយន្តដោយមានកាមេរ៉ា ខាងក្រោយ ​ដំបូលកញ្ចក់ធំទូលាយអាចបើកបានដល់កៅអីខាងក្រោយ ។ លើសពីនេះទៀត កៅអីខាងក្រោយអាចបត់បានដែលអាចឱ្យលោកអ្នកផ្ទុកអីវ៉ាន់បានច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ជាវរថយន្ត BMW ​X1 ឥឡូវ​នេះ លោកអ្នកនឹងទទួលបានតម្លៃដ៏ពិសេស​​ កម្ចីហិរញ្ញវត្ថុងាយស្រួល​ និងសេវាទិញចូលរថយន្តគ្រប់ម៉ាក ប្តូរយករថយន្ត BMW ថ្មីផងដែរ។

ព័ត៌មានលំអិត សូមទំនាក់ទំនងមកក្រុមហ៊ុន Prestige Auto ដែលនាំចូលរថយន្ត BMW តាមរយៈលេខ 078 909090/ 095 666 211​ឬអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ នៅអាគារតាំងបង្ហាញ BMW ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម។

រថយន្ត BMW ជារថយន្តទំនើបលំដាប់ថ្នាក់របស់អាល្លឺមង់ ដែលនាំចូលផ្ដាច់មុខ មកប្រទេសកម្ពុជាដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុមមេ របស់ Prestige Auto ។ ក្រុមហ៊ុន ក៏មានសេវាថែទាំ និងជួសជុលរថយន្ត BMW និងរថយន្ត Mini​ ក្នុងតម្លៃសមរម្យផងដែរ៕