Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យទំនិញដាក់លក់នៅផ្សារកណ្តាលក្រុងប៉ោយប៉ែត, រកឃើញទំនិញផ្ទុកសារធាតុគីមីមួយចំនួន (Video inside)

28-02-2019 15:08

(បន្ទាយមានជ័យ)៖ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ, លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមន្ត្រីពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការទប់ស្កាត់ អប់រំ និងស្វែងរកទំនិញណាលាយផ្សំជាមួយសារធាតុគីមី នៅក្នុងផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរកឃើញទំនិញមានផ្ទុកសារធាតុគីមីមួយចំនួន។

លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ឱ្យដឹងថា «រាល់ថ្ងៃនេះយើងបានដឹងថា ប្រជាពលរដ្ឋ និងឈ្មួញ អាជីវមួយចំនួនតូច មិនទាន់បានទទួលការអប់រំ ឲ្យបានច្បាស់លាស់ នូវបញ្ហាមុខទំនិញណាបង្កឲ្យប៉ះពាល់ដល់សុខភាព និងសុខុមាលភាព ដូច្នេះហើយមន្ត្រីជំនាញយើងនៅបន្តការអប់រំ ផ្សព្វផ្សាយបន្ថែមទៀតឱ្យបាន១០០ភាគរយ»

លោកបានបន្តថា ការត្រួតពិនិត្យទំនិញ យើងក៏ត្រួតពិនិត្យអំពីអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ដែលប្រើប្រាស់ លើផលិតផលម្ហូបអាហារជាដើម។

ជាមួយគ្នានេះ មន្ត្រីក៏បានរកឃើញអាហារផ្ទុកសារធាតុគីមី មួយចំនួនផងដែរ ក្នុងនោះមានងៀតបបែល អាហារដែលព្រួយបារម្ភនោះ មានដូចជាគ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក ជាដើម។

សូមបញ្ជាក់ថា សម្រាប់ប្រតិបបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការដកហូតបានរួមកម្ទេចមី១៥៦កញ្ចប់ ទឹកក្រូច១៩កំប៉ុង យកមករក្សាទុកនៅស្នាក់ការរង់ចាំការដុតកម្ទេចចោល៕