(ភ្នំពេញ)៖ លោកស្រី វ៉ាង ពុទ្ធារី អាយុ៥២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៤ ផ្លូវ៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ឯកសារកាន់កាប់ដីធ្លី ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រួចរាល់ហើយ។
លោក វ៉ាង ពុទ្ធារី បានឲ្យដឹងថា ដីនោះមានទំហំប្រមាណ៣អា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយព្រំប្រទល់ដី ខាងជើងទល់នឹង ចំណីផ្លូវ៧មករា ខាងត្បូងទល់នឹងឈ្មោះ ណុស ចាន់ថន ខាងកើតទល់នឹងឈ្មោះ ប៉ុស សម្បត្តិ ខាងលិចទល់នឹង ចំណីផ្លូវបេតុង។
លោកបានបញ្ជាក់ថា លោកបានបាត់ឯកសារកាន់កាប់ដីធ្លីនេះ ដោយសារគ្រោះទឹកជំនន់កាលពីអំឡុង ឆ្នាំ១៩៩២។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ លោកបានដាក់ពាក្យបណ្តឹងជូន ចៅសង្កាត់សាក់សំពៅរួចហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩៕