(ភ្នំពេញ)៖ ក្រោយពីមានព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែលជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើណែត
និងបណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និងក្រៅស្រុករួចមក ថ្ងៃនេះយើងសង្កេតឃើញមានវត្តមានអ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step ជាតារាចំរៀងដ៏ល្បី និងមានប្រជាប្រិយភាពនៅកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង ពិធីករ ពិធីការិនីដូចជា លោក ឈឹម សក្កដា, កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ លោក ជា វណ្ណារឹទ្ធ អ្នកនាង សុខ សុមាវត្តី លោក ហៃ ប៉ាវហុង លោក ហេង សុខវិសាល កញ្ញា សាឡាត់ ស្រីឡាង កញ្ញា ស៊ីន យូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង ផងដែរ។
នៅពេលនេះយើងកំពុងសង្ស័យថាតើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹង ចង់ឃើញថាវាជាម៉ូឌែលថ្មី F11 ឬ F11 Pro នៅលើបណ្តាញសង្គមនោះ។ យ៉ាងណាមិញ ព្រឹកមិញនេះយើងសង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះ បានបង្ហោះរូបភាពនៃជ្រុងនីមូយៗ នៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះ បែបលាក់កំបាំង ហាក់មិនចង់ឱ្យឃើញរូបរាងទាំងមូលនៃទូរស័ព្ទប្រភេទថ្មីនេះ អីញ្ចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លាដែលសរសេរថា «សាកទាយមើល៍ តើនឹងមានអ្វីកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ!»។ សូមទស្សនារូបភាពដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គមទាំងអស់គ្នា។
ជាការពិតណាស់តាមយៈរូបភាព ដែលពួកគេបានបង្ហោះនេះមានភាពខុសប្លែកពីគ្នាបន្តិចៗ ដោយក្នុងចំណោមពួកគេខ្លះបានបង្ហោះផ្នែកខាងមុខ មួយជំហរទូរស័ព្ទខ្លះបានបង្ហោះតែផ្នែកកាមេរ៉ាខាងក្រោយ ខ្លះបង្ហាញតែមួយជ្រុងខាងលើនៃតួរទូរស័ព្ទ និងខ្លះទៀតបានបង្ហោះជ្រុងមួយដែលមានអក្ស OPPO នៅផ្នែកខាងក្រោយបែបរាងផ្តេក ដែលមើលទៅហាក់ខុសពីម៉ូឌែលមុនៗ ដែលមានអក្ស OPPO ជារាងបឈ្ឈរជាមួយនឹងទូរស័ព្ទ។
អ្នកទាំងអស់គ្នាមានឆ្ងល់ដូចយើងឬអត់ ថាហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមបង្ហាញរូបរាងពិតនៃទូរស័ព្ទនេះអីញ្ចឹង? តើវាជាទូរស័ព្ទថ្មីម៉ូឌែល F11 ឬ F11 Pro? ហើយតើវានឹងមកដល់កម្ពុជានៅពេលណា?
ប៉ុន្តែជាធម្មតាតាមការសង្កេតរបស់យើងឃើញថាក្រោយពេលដែលតារាក្នុងស្រុកបង្ហោះ រូបភាពបែបនេះតាមរយៈបណ្តាញសង្គមហើយនោះ គឺមិនយូរទេវានឹងមកដល់ហើយ ជាពិសេសក្នុងសកម្មភាពនោះ គឺមានតារាចំរៀងល្បីៗ និងពេញនិយមរួមមាន អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ដែលយើងគ្រប់គ្នាស្គាល់ច្បាស់ថាជា Brand Ambassador របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជានោះ ក៏បានបង្ហោះរូបភាព និងអត្ថន័យដូចគ្នាដែរ៕
ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នាថា តើអ្វីនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះពិតប្រាកដ?