(ភ្នំពេញ)៖ កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បានបើកទំព័រថ្មី ទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មី 5G សឹងតែគ្រប់ទីតាំងថ្មី និងទំនើប ដែលធ្វើឲ្យមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ផលិតករទូរស័ព្ទ និងអ្នកបច្ចេកវិទ្យានិយម និងអ្នកជំនួញជាច្រើនមកពីជុំវិញពិភពលោក ។
ក្នុងនោះមានការបង្ហាញខ្លួន នៃស្មាតហ្វូនល្បីៗជាច្រើន បានអនុវត្តន៍ការបំពាក់នូវប្រព័ន្ធ 5G ដែលក្នុងនោះក្រុមហ៊ុនស្មាតហ្វូន OPPO ដែលជាស្មាតហ្វូនដែលផលិត ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅប្រទេសចិន ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះដែរ។
តើ 5G គឺជាអ្វីទៅ? 5G គឺជាបច្ចេកវិទ្យានៃប្រព័ន្ធអ៊ីនធើណែតឥតខ្សែជំនាន់ទីប្រាំដែលពិភពលោកតែងតែស្រម៉ៃ និងប្រាថ្នាចង់បានក្នុងការបញ្ជូនទិន្នន័យ ក្នុងល្បឿនលឿនដែលមានទំហំធំៗ អាចទាញយកដោយគ្មានភាពរំខាន ឬគាំងក្នុងករណីណាមួយឡើយ អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់អាចទស្សនារាល់កម្មវិធីនានា បានយ៉ាងងាយស្រួលដោយភាពរីករាយ និងអាចទុកចិត្តបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្រោយពីបានបង្ហាញបច្ចេកវិទ្យា 10X Optical Zoom ជាសាធារណៈរួចមក ក្នុងឱកាសនោះដែរ ក្រុមហ៊ុនស្មាតហ្វូន OPPO ក៏បានចូលរួមចំណែក ក្នុងការបំពាក់ប្រព័ន្ធ 5G ដ៏ស៊ីវីល័យ សម្រាប់បំពេញសេចក្តីត្រូវការនៃអតិថិជនរបស់ខ្លួន និងការប្រកួតប្រជែងបច្ចេកវិទ្យា នៅលើពិភពលោកដូច្នេះដែរ។ ជាពិសេស OPPO នឹងគ្រោងបង្កើតទូរស័ព្ទថ្មី និង ដំបូងបំផុតមិនធ្លាប់មាន ដែលបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា 5G ដ៏ទំនើប និងគូរឲ្យចាប់អារម្មណ៍បំផុត។ វាបានស្ថិតនៅក្នុងផ្នត់គំនិតមនុស្សគ្រប់ៗគ្នាដែលថា អ៊ីនធឺរណិតល្បឿនលឿនគឺជាអ្វីៗគ្រប់យ៉ាងបច្ចេកវិទ្យា គឺស្ថិតក្នុងដៃយើងគ្រប់គ្នា គ្មានអ្វីដែលជាអាថ៌កំបាំងទៀតទេ វានឹងកាន់តែខិតមកជិតភាពពិតហើយ ព្រោះវាបានជួយសម្រួលដល់ការធ្វើការងារ និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិផងដែរ។ (ដូច្នេះសូម ទស្សនារូបភាពដែល OPPO បានបំពាក់ប្រព័ន្ធ5G នៅក្នុងព្រឹត្តិការណ៍នោះទាំងអស់គ្នា)។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ មន្ទីរពិសោធន៍ផលិតផលទូរស័ព្ទរបស់ OPPO បានប្រកាសត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការចេញផ្សាយការធ្វើពាណិជ្ជកម្មអ៊ីនធើណែត 5G របស់ពួកគេ ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ OPPO បានប្រកាសព័ត៌មាន នៃការបំពាក់ 5G ទៅលើ Video Call នៃ WeChat ដែលរចនាឡើងដោយ 5G’s OPPO Prototype ផងដែរ។ បន្ទាប់មកនៅថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកម្មវិធី China Mobile Partner Conference ក្រុមហ៊ុនស្មាតហ្វូន បានបញ្ចេញទូរស័ព្ទ Find X ដែលបានភ្ជាប់ជាមួយបច្ចេកវិទ្យា 5G Prototype ជាលើកដំបូងរបស់ខ្លួនដែលមានល្បឿនលឿន ទោះបីស្ថិតក្នុងថាមពលថ្មតិចក៏ដោយ។ ដូច្នេះការប្រកាសរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺជាការពិត។
ស្របពេលដែលស្ថិតនៅក្នុងព្រឹត្តិការណ៍កម្មវិធី Mobile World Congress ឆ្នាំ២០១៩ នោះដែរ លោក Anyi Jiang ប្រធានផ្នែកធនធានមនុស្ស
និងយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន OPPO បានឱ្យដឹងថា៖ «យើងខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាកំពុងរង់ចាំ OPPO’s First 5G Smartphone យ៉ាងអន្ទះសារហើយ ដូច្នេះនៅពេលនេះយើងខ្ញុំបានកំពុងធ្វើការងារទាំងអស់នេះ លើការផលិតវាចេញមកហើយ។ នេះជាការអះអាងរបស់ស្ថានិក OPPO លើបច្ចេកវិទ្យារបស់ខ្លួន។ ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នាថាតើ OPPO នឹងមានអ្វីថ្មី សម្រាប់អតិថិជនរបស់ពួកគេ! ហើយតើ OPPO ពិតជានឹងមានស្មាតហ្វូនផ្សារភ្ជាប់ជាមួយ 5G ពិតប្រាកដមែនឬទេ?»៕