(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតភេសជ្ជៈ ខ្មែរប៊ែវើរីជីស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសចេញលក់ ទឹកផ្លែឈើជូប (Joop) រសជាតិថ្មី រសជាតិទៀបបារាំង មួយមុខបន្ថែមទៀតហើយ ចាប់ពីថ្ងៃនេះតទៅហើយ។
លោកស្រី គង់ កុសល តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ទឹកផ្លែឈើជូប រសជាតិទៀបបារាំងនេះ គឺជារសជាតិថ្មីចុងក្រោយ ដែលផលិតឡើង ដោយគ្រឿងផ្សំចម្រាញ់ចេញពីផ្លែឈើស្រស់ ទៀបបារាំង ដែលសំបូរទៅដោយវីតាមីន C ជំនួយសុខភាពស្បែកកាន់តែភ្លឺថ្លា និងជួយឱ្យសម្រស់ អ្នកនិយមពិសាទឹកផ្លែឈើជូប (Joop) កាន់តែស្រស់ស្អាត និងអារម្មណ៍កាន់តែស្រស់ស្រាយ។
លោកស្រីបន្តទៀតថា ទឹកផ្លែឈើជូបទាំង៤រសជាតិ ដែលរួមមាន រសជាតិក្រូច រសជាតិប៉ោម រសជាតិគូលេន និង រសជាតិថ្មី ទៀបបារាំង សុទ្ធតែត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេបង្អស់។
លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកអ្នកអាចរក ទិញបាននៅតាមផ្សារទំនើប ហាងលក់ទំនិញចាប់ហួយ ធំ-តូច ទូទាំងរាជធានីភ្នំពេញ និងបណ្តាលខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពី ខែមិនា ឆ្នាំ2019 នេះតទៅហើយ៕