(ភ្នំពេញ)៖ បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូន លំដាប់ថវិកានៅប្រទេសកម្ពុជាឱ្យកក្រើក និងទទួលបានការពេញនិយមបំផុត នៅដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន Huawei នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហាញវត្តមានត្រកូលអេថ្មី មួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលអាចចាប់ផ្តើមកុម្មង់ទិញ ទុកជាមុនបាន ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃត្រឹមតែ១៥៩ដុល្លារ តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីប ទាន់សម័យមួយដោយឥតគិតថ្លៃ។
Huawei អេ 5s មានចំណុចពិសេស ៦ចំណុច ដែលអតិថិជនមិនគួរមើលរំលងនោះ មានដូចជា៖
ទី១៖ អេក្រង់ធំទំហំ ៦.០៩អ៊ីញ បែបតំណក់ទឹក កំរិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់ ៨៧% ដែលអ្នកអាចរីករាយជាមួយបទពិសោធន៍ ក្នុងការមើលវីឌីអូ និងលេងហ្គេមយ៉ាងពេញចិត្ត និងពេញភ្នែក។
ទី២៖ អង្គចងចាំ និងអង្គផ្ទុកទិន្នន័យរបស់ Huawei អេ 5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេងៗ ដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ ដែលវាមានអង្គចងចាំ ( RAM) ទំហំ ៣GB និងអង្គផ្ទុកទន្និន័យ (ROM) ទំហំ ៣២GB ព្រមទាំងអាចបន្ថែមបានរហូតដល់ ៥១២GB។
ទី៣៖ Huawei អេ 5s បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួល សម្រាប់អ្នកចូលចិត្តថតសែលហ្វី បានកាន់តែស្រស់ស្អាត បានគ្រប់ប្លង់ មានផ្លាសជំនួយពន្លឺ ស្រសបែបធម្មជាតិបើថតពេលយប់។ ចំណែកឯកាមេរ៉ាក្រោយមានទំហំ 13MP កម្រិត aperture f1/8 ដែលលោកអ្នកថតរូបបានកាន់តែល្អ។
ទី៤៖ ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់ Android 9.0 + EMUI 9.0 ដែលអ្នកអាចទាញយកកម្មវិធីប្រើប្រាស់ថ្មីៗចុងក្រោយដ៏សំបូរបែបបាន។ រកឯណាបាន! តម្លៃក៏សមរម្យ ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតទៀត!
ទី៥៖ កាន់តែល្អជាមួយការស្តាប់តន្ត្រី និងមើលវីឌីអូផ្សេងៗ! អ្នកនឹងទទួលបានបទពិសោធន៏សម្លេងលឺខ្លាំង ពិរោះមិនបែកទោះបី បើកសម្លេងអស់ជាមួយបច្ចេកវិទ្យា Huawei Supersound។ Huawei អេ 5s ក៏អាចស្កេនមុខដោះសោបានលឿន ដោយមិនចាំបាច់ចុចលើអេក្រង់ និងអាចបញ្ចេញពន្លឺនៅលើអេក្រង់ ដោយស្វ័យប្រវត្តិនៅកន្លែងងងឹត។
ទី៦៖ លើសពីនេះទៅទៀត ថាមពលថ្មរបស់ Huawei អេ 5s មានទំហំ 3020 mAh និងជម្រើសពីរពណ៍គឺ ពណ៍ខ្មៅ និងពណ៍ខៀវ។ អ្នកអាចធ្វើការកុម្មង់ទិញទុកមុន នៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលមានស្លាកសញ្ញា Huawei ប្រញាប់ឡើង Huawei អេ 5s សមត្ថភាពលើសតម្លៃ។
វីឌីអូអំពីលក្ខណៈពិសេសរបស់ Huawei អេ 5s https://www.youtube.com/watch?v=BKm0K_wtTbQ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website: https://consumer.huawei.com/kh/ , Facebook: Huawei Mobile (https://bit.ly/2ePDMSq)៕