Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែ និងបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅ

27-02-2019 11:57

(ភ្នំពេញ)៖ លោក អ៊ុង អ៊ែល អាយុ៨៦ឆ្នាំ មុខរបរជរាពិការ និងអ្នកស្រី ហ៊ុន កាន អាយុ៦៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅផ្ទះលេខ១៥ ផ្លូវបេតុង ភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែ ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រួចរាល់ហើយ។

លោក អ៊ុង អ៊ែល បានឲ្យដឹងថា ព្រំប្រទល់ដី ខាងជើងទល់នឹង ងិន សន ខាងត្បូងទល់នឹង ចាន់ អេម ខាងកើតទល់នឹង សុត ចន្ធី ខាងលិចទល់នឹង ស្រស់ រី។ លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែនេះ យើងខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៨១មកម្ល៉េះ។

លោកបានបញ្ជាក់ថា លោកបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែនេះ ដោយសារគ្រោះទឹកជំនន់កាលពីអំឡុង ឆ្នាំ២០០២។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ លោកបានដាក់ពាក្យបណ្តឹងជូន ចៅសង្កាត់សាក់សំពៅរួចហើយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩៕