(ភ្នំពេញ)៖ រថយន្ត BMW X5 ជារថយន្តប្រភេទ SUV ដែលរចនាឡើងប្រកបដោយប្រណិតភាព បច្ចេកវិទ្យាខ្ពស់ ទំនើប ថ្លៃថ្នូរ ធំទូលាយ ប្រកបដោយផាសុខភាព ទាំងខាងក្នុង និងខាងក្រៅ ដែលធ្វើឱ្យការបើកបររបស់អ្នក មានភាពងាយស្រួលគ្រប់កាលៈទេសៈ។ ទាំងនេះហើយដែលធ្វើឱ្យរថយន្តម៉ូដែលនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមសេរ៊ី X របស់ខ្លួន។
រថយន្ត BMW X5 បំពាក់ដោយម៉ាស៊ីន ៦ស៊ីឡាំង កំលាំងម៉ាស៊ីន 3.0 កំលាំងសេះ ២៥៨ Hp ជាមួយនឹងការប្រើប្រាស់ប្រេង ៥.៩ - ៦លីត្រ ក្នុង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។
កៅអីរបស់រថយន្តនេះ បំពាក់ដោយស្បែកប្រភេទ Nappa ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធចំហាយខ្យល់ ក្ដៅ ត្រជាក់ បូមឡានអាចបត់បែន ដោយស្វ័យប្រវត្តិ បានយ៉ាងងាយស្រួល ដំបូលកញ្ចក់ធំទូលាយ អាចបើកបានដល់កៅអីខាងក្រោយ។
លើសពីនេះទៀត រថយន្តនេះក៏មានប្រព័ន្ធបង្ហាញព័ត៌មាន នៅពីមុខអ្នកបើកបរ (BMW Head-Up Display) ជាប្រភេទអេក្រង់ ដែលនៅមុខអ្នកបើកបរមានលក្ខណៈជាឌីជីថល និងមានមុខងារជាច្រើន ព្រមទាំងបំពាក់ដោយប្រព័ន្ធកំសាន្ត នៅផ្នែកខាងក្រោយភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 10.2”។
កាន់តែពិសេសនោះ ជាវរថយន្ត BMW X5 ឥឡូវនេះ លោកអ្នកនឹងទទួលបានតម្លៃដ៏ពិសេស និងកម្ចីហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាបត្រឹមតែ ០.៨៣% ក្នុង១ខែតែប៉ុណ្ណោះ។ ព័ត៌មានលំអិត សូមទំនាក់ទំនងមកលេខ 078 909090, 095 666 211 ឬ អញ្ជើញមកទស្សនារថយន្ត ដោយផ្ទាល់នៅអគារតាំងបង្ហាញ BMW ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម។
រថយន្ត BMW ជារថយន្តទំនើបលំដាប់ថ្នាក់របស់អាល្លឺមង់ ដែលនាំចូលផ្ដាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន HGB Group។ ក្រុមហ៊ុន ក៏មានសេវាថែទាំ និងជួសជុលរថយន្តBMW និងរថយន្ត Mini ក្នុងតម្លៃសមរម្យផងដែរ៕