(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានរៀបចំកិច្ចប្រជុំធុរៈកិច្ចមួយសម្រាប់ក្រុមហ៊ុនលំដាប់ជួរមុខនៅកម្ពុជា ក្រោមប្រធានបទ «អភិវឌ្ឍកន្លែងធ្វើការរបស់អ្នកជាមួយ Microsoft 365»។ ក្រុមហ៊ុន Microsoft បានបង្ហាញឱ្យឃើញអំពីវិធីដែលសេវា Microsoft 365 អាចជួយឱ្យក្រុមហ៊ុនទាំងឡាយនៅកម្ពុជា អាចបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការ ដែលកំពុងផ្លាស់ប្ដូរឥតឈប់ឈរ របស់ស្ថាប័នខ្លួន ផ្នែកសុវត្ថិភាព ប្រព័ន្ធធ្វើការរួមគ្នា និង ភាពបត់បែននៃការងារ។
សេវា Microsoft 365 ច្របាច់បញ្ចូលគ្នារវាង Office 365, Windows 10 និងប្រព័ន្ធរក្សាទិន្នន័យក្នុងក្លោតឈ្មោះថាEnterprise Mobility and Security ដើម្បីបង្កើតបានជាដំណោះស្រាយមួយដ៏គ្រប់ជ្រុងជ្រោយ ឆ្លាតវៃ និង មានសុវត្ថិភាព ដែលអាចជួយឱ្យបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញការងាររបស់ខ្លួន។ នៅពេលដែលក្រុមហ៊ុននិងស្ថាប័នទាំងឡាយនៅកម្ពុជា បញ្ចូលដំណោះស្រាយនេះទៅក្នុងប្រព័ន្ធធ្វើការរបស់ខ្លួន វាស្មើនឹងពួកគេកំពុងផ្ដល់លទ្ធភាពឱ្យបុគ្គលិក អាចមានភាពច្នៃប្រឌិតកាន់តែខ្ពស់ និង អាចធ្វើការរួមគ្នាលើកិច្ចការទាំងឡាយ ប្រកបដោយសុវត្ថិភាពខ្ពស់។
អ្នកនាង Sook Hoon Cheah ប្រធានគ្រប់គ្រងទូទៅទីផ្សារថ្មីៗប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា «កម្ពុជា កំពុងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងកំពុងផ្លាស់ប្ដូរស្ថានភាពទូទៅនៃវិស័យការងារ ក៏ដូចជាតួនាទីរបស់ប្រទេសជាតិនៅក្នុងតំបន់អាស៊ានផងដែរ»។
អ្នកនាងបានបន្ថែមថា «ទិន្នន័យរបស់ធនាគារពិភពលោក អំពីប្រទេសកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ទាំងផលិតផលក្នុងស្រុកសរុប អត្រាអាយុវែងរបស់ប្រជាជន និង ចំនួនប្រជាជនសរុប គឺសុទ្ធតែកំពុងកើនឡើងទាំងអស់ ខណៈដែលភាពក្រីក្រកំពុងថយចុះជាបន្តបន្ទាប់។ ហើយដោយហេតុថា៦៥%នៃប្រជាជនកម្ពុជា សរុប មានអាយុក្រោម៣០ឆ្នាំ វានាំឱ្យកម្ពុជាសំបូរទៅដោយប្រជាពលរដ្ឋ ដែលមានសក្ដានុពលខ្ពស់ និងដែលកំពុងស្រែកឃ្លានចង់ក្រេបយកចំណេះដឹងថ្មីៗ។
ស្ថានភាពនេះ គឺជាអ្វីដែលគ្រឹះស្ថានអប់រំ ទាំងថ្នាក់ឧត្ដមនិងក្រោមឧត្ដម ក៏ដូចជាសាស្ត្រាចារ្យជំនាញផ្នែកមុខវិជ្ជាស្ទែមទាំងឡាយនៅកម្ពុជា កំពុងខិតខំបំពេញឱ្យគ្រប់ តាមសេចក្ដីត្រូវការនេះ។ ក្រុមហ៊ុន Microsoft មានក្ដីប្រាថ្នាចង់ចូលរួមផ្ដល់ជាកម្លាំងជំរុញគាំទ្របន្ថែម ដល់ភាពរីកចម្រើននេះ ហើយសេវា Microsoft 365 គឺជាដំណោះស្រាយផ្នែក software ដ៏សាកសមបំផុត ដែលអាចជួយធានាបានថា កម្ពុជាអាចត្រៀមលក្ខណៈបានយ៉ាងល្អបំផុត ដើម្បីប្រើប្រាស់ធនធានមនុស្សវ័យក្មេង ដែលមានពោរពេញទៅដោយថាមពល និង ឆន្ទៈដ៏មុះមុត សម្រាប់អភិវឌ្ឍប្រទេសជាតិ»។
ដោយអាស្រ័យលើហេតុផលថា ៦៥%នៃប្រជាជនកម្ពុជាសរុប មានអាយុក្រោម៣០ឆ្នាំ ហើយកម្ពុជាមានអត្រានៃការប្រើប្រាស់ទូរស័ព្ទដៃចំនួន១២០%ផងនោះ សេវា Microsoft 365 នឹងនាំមកនូវឱកាសពិសេសៗអស្ចារ្យជាច្រើន មកជូនប្រទេសកម្ពុជា ដែលរួមមានដូចជា៖
*ទីមួយ៖ គឺបំពាក់យុវជនដ៏វាងវ័យរបស់កម្ពុជាជាមួយនឹង សេវា Microsoft 365 ដើម្បីឱ្យពួកគេអាចឆ្ពោះទៅសម្រេចបានជោគជ័យលើការងាររបស់ខ្លួន នៅតាមក្រុមហ៊ុនឌីជីថល ក្នុងគោលដៅធ្វើយ៉ាងណាឱ្យបុគ្គលិកវ័យក្មេង អាចចាប់ផ្ដើមបំពេញការងាររបស់ពួកគេបាន ចាប់ពីថ្ងៃចូលធ្វើការដំបូងតែម្ដង ដោយប្រើសម្ភារផ្ទាល់ខ្លួន ដែលពួកគេកំពុងមានប្រើស្រាប់ នាពេលបច្ចុប្បន្ននេះ
*ទីពីរ៖ គឺជួយឱ្យក្រុមហ៊ុនឌីជីថលទាំងឡាយ អាចកើបយកផលចំណេញ ពីការដែលធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួន ប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ ដោយប្រើឧបករណ៍ចល័ត និង គោលការណ៍ Bring Your Own Device (BYOD)
អ្នកនាងបានសង្កត់ធ្ងន់ អំពីការដែលកម្ពុជា ចាំបាច់ត្រូវងាកមកបំពេញការងារតាមប្រព័ន្ធឌីជីថលវិញ និងអំពីថាតើការផ្លាស់ប្ដូរនេះនឹងជះឥទ្ធិពលយ៉ាងណាខ្លះ មកលើកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលបានរីកចម្រើនជាបន្តបន្ទាប់នេះ។
អ្នកនាង Sook Hoon បានបន្ថែមថា «បេសកកម្មរបស់ក្រុមហ៊ុន Microsoft គឺចង់ផ្ដល់លទ្ធភាពឱ្យមនុស្សគ្រប់រូប និងស្ថាប័នគ្រប់អង្គភាពនៅលើផែនដីនេះ អាចសម្រេចការងាររបស់ខ្លួន បានកាន់តែច្រើនជាងមុន។ ការដែលពួកយើងនាំយកសេវា Microsoft 365 មកកាន់ប្រទេសកម្ពុជានេះ គឺពួកយើងចង់សបញ្ជាក់ឱ្យកម្ពុជា បានឃើញកាន់តែច្បាស់ អំពីការប្ដេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា ហើយយើងសបញ្ជាក់ការប្ដេជ្ញាចិត្តនេះ តាមរយៈការផ្ដល់លទ្ធភាព ឱ្យអតិថិជនរបស់យើង អាចធ្វើដំណើរលើមាគ៌ា ឆ្ពោះទៅរកការងាកមកបំពេញការងារ តាមប្រព័ន្ធឌីជីថលវិញនេះ ប្រកបដោយភាពជោគជ័យ»។
ជាងនេះទៅទៀត អ្នកនាង Sook Hoon បានធ្វើការនៅក្រុមហ៊ុន Microsoft អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ន អ្នកនាងទទួលខុសត្រូវ លើការងារជួយឱ្យអតិថិជន អាចផ្លាស់មកបំពេញការងាររបស់ពួកគេ តាមប្រព័ន្ធឌីជីថលវិញ ឱ្យបានកាន់តែលឿន នៅក្នុងតំបន់ ព្រមទាំងរ៉ាប់រងការងារពង្រីកប្រព័ន្ធធ្វើការរួមគ្នា នៅពាសពេញប្រទេសបង់ក្លាដេស ប៊ូតាន់ ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាល់ឌីវ មីយ៉ាន់ម៉ា ណេប៉ាល់ និងស្រីឡាំងកា។
សម្រាប់ព័ត៌មានបន្ថែមអំពី Microsoft 365 សូមចូលទៅកាន់៖ www.microsoft.com/en-us/microsoft-365
ក្រុមហ៊ុន Microsoft ៖ Microsoft (Nasdaq «MSFT» @microsoft) ផ្ដល់លទ្ធភាពឱ្យគេអាចផ្លាស់មកបំពេញការងារ តាមប្រព័ន្ធឌីជីថល វិញបាន នៅក្នុងសម័យប្រព័ន្ធរក្សាទិន្នន័យ ក្នុងក្លោដបែបឆ្លាតវៃ និង ប្រព័ន្ធវិភាគទិន្នន័យបែបឆ្លាតវៃ។ បេសកកម្មរបស់ក្រុមហ៊ុន គឺចង់ផ្ដល់លទ្ធភាពឱ្យមនុស្សគ្រប់រូប និង ស្ថាប័នគ្រប់អង្គភាពនៅលើផែនដី អាចសម្រេចការងារបានកាន់តែច្រើន ៕