(ភ្នំពេញ)៖ ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាប័ណ្ណដែលមានសុវត្ថិភាពខ្ពស់បំផុត ត្រូវបានផលិតស្របតាមបទដ្ឋានទាន់សម័យបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន។ ប័ណ្ណឥណទានវីសាអេស៊ីលីដា ត្រូវបានទទួលស្គាល់ ជាបទដ្ឋានទិន្នន័យសុវត្ថិភាពនៃឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS) ។ ប័ណ្ណឥណទានវីសាអេស៊ីលីដា មានលក្ខណៈប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាំងសកល។
ប័ណ្ណឥណទានវីសាអេស៊ីលីដា អាចធ្វើប្រតិបត្តិការធនាគារបាន តាមកម្រិតបន្ទាត់ឥណទាន ដែលមានស្រាប់ ឬបានអនុម័តដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
ប័ណ្ណឥណទានវីសាអេស៊ីលីដា ជាជម្រើសដ៏ប្រសើរមួយ និងផ្តល់ភាពងាយស្រួល ឆ្ពោះទៅរកជីវភាពរស់នៅក្នុងភាពទំនើបទាន់សម័យ ក្នុងការទូទាត់ដោយចាប់តាំងពីការបញ្ជាទិញទំនិញ-សេវាកម្មប្រចាំថ្ងៃ រហូតឈានទៅដល់ការទូទាត់តាមរយៈប្រព័ន្ធអ៊ីនធើណែត (e-commerce)។
ប័ណ្ណឥណទានវីសាអេស៊ីលីដា មានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាការពារសុវត្ថិភាពប័ណ្ណ ដោយតម្រូវឱ្យអតិថិជនបញ្ចូលលេខសុវត្ថិភាព (OTP) ដែលប្រព័ន្ធបានផ្ញើសារ (SMS) ជូនអតិថិជនតាមរយៈលេខទូរស័ព្ទ ដែលបានចុះឈ្មោះ (លោកអ្នកអាចប្រើជា Soft Token ឬ Hard Token ក៏បាន) នៅពេលធ្វើប្រតិបត្តិការទូទាត់ តាមរយៈប្រព័ន្ធអ៊ីនធើណែត (e-commerce) ។
ប័ណ្ណឥណទានវីសាអេស៊ីលីដា មានអត្ថប្រយោជន៍ ជាច្រើនដូចជា៖
* អាចទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាតនៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ទាំងក្នុង និងក្រៅប្រទេស
* លោកអ្នកអាចទិញ និងទូទាត់ថ្លៃទំនិញបានភ្លាមៗ និងមិនគិតការប្រាក់ ប្រសិនបើលោកអ្នកទូទាត់ប្រាក់សង មកធនាគារវិញមិនឱ្យហួសថ្ងៃកំណត់
* អាចដកសាច់ប្រាក់បានឆាប់រហ័ស ពីគ្រប់ម៉ាស៊ីនអេធីអឹមទាំងអស់ ដែលមានស្លាកសញ្ញា VISA ឬ VISA Plus នៅក្នុង និងក្រៅប្រទេសគ្រប់ពេលវេលា
* អាចបញ្ជាទិញតាមប្រព័ន្ធអ៊ីនធើណែតបានដូចជា ទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារ ជាដើម
* មានសុវត្ថិភាព និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ
* អាចប្រើប្រាស់បានគ្រប់ទីកន្លែង ពេញពិភពលោក និងមានច្បាប់ការពារដល់អ្នកប្រើប្រាស់
* មានឱកាសប្រើប្រាស់ផលិតផល- សេវាកម្មផ្សេងៗរបស់ធនាគារអេស៊ីលីដា៕