(ព្រះសីហនុ)៖ វីឡាលំហែកាយឆ្នេរប្រាក់ បានបើកការដ្ឋានសាងសង់គម្រោងវីឡាទោល និងដីឡូតិ៍ គម្រោងទី១ រួចរាល់ហើយ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រ និងទំនុកខ្ពស់ពីអតិថិជនគ្រប់មជ្ឈដ្ឋាន ។
លក្ខណៈពិសេសរបស់វីឡាលំហែកាយឆ្នេរប្រាក់នោះ គឺអតិថិជនចំនាយដំបូងត្រឹមតែ ៦,៥០០ដុល្លារ នឹងក្លាយជាម្ចាស់វីឡាលំហែរកាយឆ្នេរប្រាក់ដ៏ស្រស់ស្អាត និងមានផាសុកភាព សម្រាប់ថ្ងៃវិស្សមកាលរបស់លោកអ្នក ដោយមិនបារម្ភខ្លាចគ្មានកន្លែងសម្រាក ពេលមកកំសាន្តនៅក្រុងព្រះសីហនុទៀតឡើយ ការបញ្ចុះតម្លៃនេះរហូតដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩តែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា វីឡាឆ្នេរប្រាក់លាតសន្ធឹងលើផ្ទៃដី ១០០ហិចតា ទីតាំងក្នុងតំបន់មានសក្តានុពលខ្លាំង ដូចជា សណ្ឋាគារផ្កាយប្រាំ, ទីលានវាយកូនហ្គោល, រមណីដ្ឋានទេសចរណ៍, ប្រជុំកោះតូច-ធំ, តំបន់ព្រៃកោងកាងទឹកសាប, ឆ្នេរសមុទ្រ, ក្បែរព្រលានយន្តហោះអន្តរជាតិ និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត ។
ព័ត៌មានសម្រាប់វីឡាទោល៖
*ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ១០,០០០$
*បង់ដំបូងត្រឹមតែ ៣០% នៃតម្លៃផ្ទះ
*ផ្តល់ជូនប្លង់រឹង (វិញ្ញបនបត្រជួលអចិន្រៃ្តយ៍) មានអាជ្ញាប័ណ្ណ និងច្បាប់ត្រឹមត្រូវ
*ប្រាក់កក់ត្រឹមតែ ៦,៥០០$ តែប៉ុណ្ណោះ
*ទំហំវីឡា៖ ទំហំផ្ទះ ៨ម x ១៤ម និង ទំហំដី ១៦ម x ២៥ម រួមមាន បន្ទប់គេង ២, បន្ទប់ទឹក ៣, កន្លែងទទួលភ្ញៀវ ផ្ទះបាយ និង ទីធ្លាជុំវិញវិឡាធំទូលាយ
*ការផ្តល់ជូនដ៏ពិសេសនេះរហូតដល់ ថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៩
ព័ត៍មានសម្រាប់ដីឡូតិ៍៖
* បញ្ចុះតម្លៃ ៥% រយៈពេល ០៣ថ្ងៃ (ចាប់ពីថ្ងៃ ២៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩)
* ទំហំចាប់ពី ២០ម x ២៥ម ឡើងទៅ
* អតិថិជនអាចសាងសង់ផ្ទះ ឬសំណង់ផ្សេងៗទៅតាមតម្រូវការ
* ផ្តល់ជូនប្លង់រឹង (វិញ្ញបនបត្រជួលអចិន្រៃ្តយ៍) មានអាជ្ញាប័ណ្ណ សម្រួលច្បាប់សាងសង់ និងមានច្បាប់ត្រឹមត្រូវ
សូមរួសរាន់ឡើង ដើម្បីក្លាយជាម្ចាស់វីឡាដ៏ប្រណិតក្នុងគំរោងថ្មី របស់វីឡាលំហែកាយឆ្នេរប្រាក់ដែលជាទីតាំងធម្មជាតិបំផុត លើទឹកដីរាម (ឆ្នេរប្រាក់) ខេត្តព្រះសីហនុ។
អាស័យដ្ឋាន៖ ផ្លូវ SUNMOON ( ផ្លូវចិន ) ជិតព្រលានយន្តហោះ ក្រុងព្រះសីហនុ ចំងាយ ១គីឡូម៉ែត្រ ពីឆ្នេរប្រាក់ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ទូរស័ព្ទលេខ៖ ០១២ ៨១៨ ៥៨៥ / ០១៥ ៨១៨ ៥៨៥ / ០៨៨ ៨៨១ ៨៥៨៥ ឬ តាមរយៈ Facebook Page : silver beach villa ៕