(ព្រះសីហនុ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន០១គ្រឿង ឈ្មោះ Seven Seas Mariner ដែលជានាវាទី១៨ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ នាំភ្ញៀវទេសចរ ជាង៦០០នាក់ មកកម្សាន្តខេត្តព្រះសីហនុ។
Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានផ្សាយថា នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរចំនួន ៦៥៩នាក់ (ស្រី៣៥១នាក់) និងនាវិកចំនួន៤៥៦នាក់ (ស្រី១១០នាក់) ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍នេះ នឹងចាកចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម៕