(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន១០គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃដ៏មានន័យជា មួយស្រាបៀរ លីអូ នៅក្នុងការប្រគំតន្រ្តី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV នាចុងសប្ដាហ៍មុន។
គូស្វាមីភរិយាថ្មីចំនួន២គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ ៥,០០០ដុល្លារ និង៨គូផ្សេងទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ១,០០០ដុល្លារ ដែលពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គូស្វាមីភរិយាថ្មីមួយគូ លោក បុណ្យ រ៉ៃបាន់ និង លោកស្រី ហល់ សាអែម មកពីខេត្ត បន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ បានឲ្យដឹងថា «យើងទាំងពីរនាក់ រំភើបភ្ញាក់ផ្អើល រកអ្វីមកប្រៀប មិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ។ នេះជាចំណងដៃ ដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។
លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណងដៃដ៏មានន័យ ជាមួយស្រាបៀរ លីអូ ដើម្បីជាកិច្ច ថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រ ស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែមានភាពសប្បាយរីករាយ»។
នេះជាការចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាង ផ្តល់ចំណងដៃដ៏មានន័យ ឆ្នាំ២០១៩នេះ។ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុត សម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក-អ្នក ដើម្បីទទួលបានចំណងដៃ ដ៏មានន័យពីស្រាបៀរ លីអូ៕