(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាដៃគូររវាងអង្គភាព CMAC និង អង្គការ JMAS លេីគម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម ដោយគាំទ្រកំលាំងគ្រឿងចក្រ ថវិកាគាំទ្រគម្រោងចំនួនជាង៣១មុឺនដុល្លារ។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះមានរយៈពេល១ឆ្នាំចាប់ផ្តេីមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនេះជាឆ្នាំទី២របស់គម្រោង។
លោកបន្តថា បន្ថែមលេីការងារបោសសម្អាតមីននេះ គម្រោងនេះក៏ផ្តោតសំខាន់លេីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តមានដូចជា៖ ជួលជុលផ្លូវ ជីកស្រះ ធ្វេីអណ្តូងទឹក និងប្រព័ន្ធប្រឡាយទឹកជាដេីម។
សូមបញ្ជាក់កំលាំងសុីម៉ាក់ និង JMAS បានសហការគ្នាជាង១៧ឆ្នាំ ពោលគឺតាំងឆ្នាំ២០០២មកម្ល៉េះ ដោយថ្នាក់ដឹកនាំអង្គការ JMAS ភាគច្រេីនជាអតីតថ្នាក់ដឹកនាំកងទព័ជប៉ុន ដោយរួមទាំងនាយឧត្តមសេនីយ៍ជា អតីតអគ្គមេបញ្ជាការកងទ័ពជប៉ុនផងដែរ៕