(ភ្នំពេញ)៖ តេីលោកអ្នកធ្លាប់ធ្វេីដំណេីរឆ្លងកាត់ តាមដងវិថីព្រះនរោត្តម កែងផ្លូវ172 ខាងជេីងសាលាសុីសុវត្ថិដែរឬទេ? ទៀមកាហ្វេ មីស្ទ័រប្រ៊ូវ ដែលអតិថិជនភាគច្រេីនស្គាល់ថា ជាទៀមកាហ្វេលក់នៅលេីរថយន្តដំបូង តាំងពីឆ្នាំ២០១៦ ឥឡូវនេះបានប្រែមុខមាត់ថ្មីនៅលេីទីតាំងដដែលសឹងមិនគួរឲ្យជឿ ដែលបានប្តូរពីការលក់កាហ្វេលេីរថយន្ត ទៅជាការបេីកហាងដ៏ធំនឹងទំនេីបមិនចាញ់យីហោរបស់បរទេសប៉ុន្មានឡេីយទាំងការរចនា និងបរិយាកាសនៅលេីទីតាំងដដែល។
លោក ដួង តារា ដែលជាស្ថាបនិក យីហោកាហ្វេក្នុងស្រុកមួយនេះឲ្យដឹងថា នេះពុំមែនជាសាខាដំបូងក្នុងការបេីកហាងនោះទេតាមពិតទៅហាងកាហ្វេមីស្ទ័រប្រ៊ូវ បានបេីកសាខាជាហាងបម្រើជូនអតិថិជនចំនួន៤ រួចទៅហេីយ ហើយនេះជាសាខាទី៥របស់មីស្ទ័រប្រ៊ូវ និងសាខាទី៦ នៅខេត្តសៀមរាប នឹងបើកបំរេី ជូនលោកអ្នកក្នុងពេលឆាប់ៗនេះ។
លោកបានបន្ថែមថា គោលបំណងបេីកសាខាទី៥ ដែលជាហាងធំបំផុតទីមួយរបស់មីស្ទ័រប្រ៊ូវនេះ ក៏ព្រោះតែចង់បំពេញតម្រូវការរបស់អតិថិជនដែលកេីនឡេីងជារៀងរាល់ថ្ងៃ និងចង់ផ្តល់នូវបទពិសោធន៍ថ្មី ទៅកាន់អតិជនរបស់ហាងកាហ្វេ មីស្ទ័រប្រ៊ូវ ហើយលេីសពីកាហ្វេហាងមួយនេះ ក៏មានជាបន្ទប់ប្រជុំ និងមានជាអាហារ អាចផ្តល់ភាពងាយស្រួលសម្រាប់បម្រើជូនអតិថិជនផងដែរ។
សូមជម្រាបថា តាំងពីឆ្នាំ២០១៦ មកដល់ពេលនេះ ហាងកាហ្វេមីស្ទ័រប្រ៊ូវ មាន៥សាខា ដែលកំពុងបេីកដំណេីរការជូនអតិថិជនជាតិ និងអន្តរជាតិ ហើយសាខាទី៦ នឹងបេីកដំណេីរការក្នុងពេលឆាប់ៗនេះផងដែរ៕