(ភ្នំពេញ)៖ ក្រុមហ៊ុនបារាំង-កម្ពុជា ចំនួន៧០ក្រុមហ៊ុន នឹងបង្ហាញនូវជំនាញរបស់ពួកគេលើវិស័យជាច្រើនដូចជាវិស័យទេសចរណ៍ វិស័យសិប្បកម្ម ផ្នែកប្រឹក្សាយោបល់ ម៉ូដ សុខមាលភាព និងម្ហូបអាហារបារាំង នៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ខាងមុននេះ នៅមុខមហាសណ្ឋាគារអង្គរ ខេត្តសៀមរាប ហើយសប្តាហ៍បារាំង មិនត្រឹមតែជាពិព័រណ៍ពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌មួយ ដ៏សំខាន់សម្រាប់ខេត្តសៀមរាប នៅលើទឹកកម្ពុជា ផងដែរ។
ឆ្នាំនេះ ជាលើកទី២ ដែលគណៈកម្មាធិការមួយរួមផ្សំឡើងដោយអ្នកស្ម័គ្រចិត្ត ទទួលបន្ទុករៀបចំសប្តាហ៍បារាំងនៅខេត្តសៀមរាប បានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេល៦ខែមកហើយ ដើម្បីបង្កើតនូវវប្បធម៌មួយប្រកបដោយភាពសម្បូរបែបរយៈពេល៤ថ្ងៃ ហើយបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។
សប្តាហ៍បារាំង ក៏ជាឱកាសតែមួយគត់ ដើម្បីរម្លឹកអំពីចំណង និងមិត្តភាពដ៏ស្អិតល្មូតដែលផ្សារភ្ជាប់ប្រទេសកម្ពុជា និងប្រទេសបារាំង។ ក្នុងន័យនេះហើយទើបយើងរៀបចំជាលើកដំបូងនូវការប្រកួតប្រជែងជំនាញបារាំង ស្តីពីសិប្បកម្មបែបសិល្បៈ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថានទូតបារាំង ប្រចាំកម្ពុជា ហើយឆ្នាំនេះក៏ទទួលបាន នូវជំនួយគាំទ្រហិរញ្ញវត្ថុពីក្រសួងការបរទេសបារាំង៕