(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៧០៩គ្រឿង រកឃើញល្មើសច្បាប់៩៤០គ្រឿង (ម៉ូតូ៥៦%) អប់រំ៣៣៥គ្រឿង និងផាកពិន័យ៦០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៣,៦៧៩គ្រឿង, អប់រំ២២៣គ្រឿង និងផាកពិន័យ៥២៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៤,១៥១គ្រឿង រកឃើញយានយន្តល្មើស២១,៥៩៦គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៧,៨៦០គ្រឿង និងផាកពិន័យ១៣,៧៣៦គ្រឿង៕