(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស សុខា ទទួលបានថ្នាំពេទ្យមួយចំនួន ពីសាលាភូមិន្ទរដ្ឋបាល តាមរយៈលោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល ក្រោមការសហការជាមួយ សាកលវិទ្យាល័យ SUNMOON នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងការងារសង្គម។
ថ្នាំពេទ្យដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស សុខា ទទួលបានក្នុងឱកាសនោះ សរុប៣០០កេស រួមមាន ថ្នាំព្យាបាល និងបំបាត់ការឈឺចាប់ធ្មេញ ចំនួន១០០កេស (២៨៨ប្រអប់/កេស) និងថ្នាំព្យាបាលជំងឺភ្នែក ចំនួន២០០កេស (១៤៤ប្រអប់/កេស) សម្រាប់យកទៅចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ក្នុងខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕