(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានត្រឹមជាប់ចំណាត់ថ្នាក់លេខ៤ នៃព្រឹត្តិការណ៍ពានរង្វាន់ AFF U22 Championship 2019 ប៉ុណ្ណោះ បន្ទាប់ពីត្រូវក្រុម U22 វៀតណាមយកឈ្នះនៅចុងម៉ោង ១-០ ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ដែលទើបបញ្ចប់ការប្រកួតមុននេះនៅពហុកីឡដ្ឋានជាតិ។
ការប្រកួតដ៏ជក់ចិត្តនេះ ត្រូវបានបញ្ចប់ទៅដោយលទ្ធផល ០-០ ក្នុងវគ្គទី១ បន្ទាប់ពីក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាទៅវិញទៅមកដល់នាទីទី៨៦។ តែសោកស្ដាយ ៤នាទីចុងក្រោយ ពោលគឺនាទីទី៨៦ កីឡាករ Le Xuan Tu បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះកម្ពុជា ១គ្រាប់ ដើម្បីជួយក្រុមភ្ញៀវ U22 វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានប្រចាំតំបន់អាស៊ាននេះតែម្ដង។
គួរបញ្ជាក់ផងថា សម្រាប់ជំនួបដណ្ដើមជើងឯកពានរង្វាន់ប្រចាំតំបន់ AFF U22 Championship 2019 រវាងក្រុម U22 ឥណ្ឌូនេស៊ី និងក្រុមការពារតំណែងជើងឯកថៃវិញ នឹងចាប់ផ្ដើមនាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ៕