(ភ្នំពេញ)៖ ជំនួបប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា និងក្រុមភ្ញៀវ U22 វៀតណាម ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF U22 Championship 2019 នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើមហើយ។

ការជួបគ្នាក្នុងប្រកួតចុងក្រោយនេះ ខណៈក្រុមទាំងពីរបានហាលអាវក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាកាលពីថ្ងៃ អាទិត្យសប្តាហ៍មុន ដោយក្រុម U22 វៀតណាម បានចាញ់ក្រុម U22 ឥណ្ឌូនេស៊ី ០-១ មុនពេល U22 កម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុមការពារជើងឯក U22 ថៃដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-៥ ក្រោយប្រកួត ១២០នាទីពេញស្មើគ្នា ០-០ នៅស្តាតអូឡាំពិកដូចគ្នា។

ក្រុមយុវជនទាំងពីរធ្លាប់ជួបគ្នាកាលឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ SEA Games ដោយកាលនោះ ក្រុម U22 កម្ពុជា បានចាញ់ក្រុម U22 វៀតណាម ក្នុងលទ្ធផល ១-៤ ចុះរសៀលនេះវិញ យ៉ាងម៉េចដែរ?