(ភ្នំពេញ)៖ រយៈពេលមួយសប្តាហ៍សោះ អ្នកឈ្នះរង្វាន់ធំលុយ១០,០០០ដុល្លារ ពីស្រាបៀរកម្ពុជា មានរហូតទៅ៥ នាក់ និង១,០០០ដុល្លារ មួយចំនួនទៀត នៅតាមបណ្តាលខេត្តក្រុងនៃប្រទេសកម្ពុជា។ ពិតជាសម្បើមមែន មានលុយដើរលេងចូលឆ្នាំខ្មែរហើយ តែប៉ុណ្ណេះ។
អ្នកឈ្នះរង្វាន់ទាំង៥នាក់នោះ រួមមានឈ្មោះ៖
អ្នកទាំងប្រាំនេះត្រូវបានទាក់ទង និងរៀបចំឯកសារប្តូររង្វាន់រួចរាល់អស់ហើយ នៅចាំតែអ្នកឈ្នះទៅបើកប្រាក់រង្វាន់តែប៉ុណ្ណោះ រីឯអ្នកឈ្នះ ១,០០០ដុល្លារបានទទួលប្រាក់រង្វាន់ពួកគេរួចអស់ហើយ។
លោកស្រី គង់ កុសល តំណាងថា្នក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាបានបង្ហើបប្រាប់ថា “វាជាការពិតណាស់ ដោយមើលឃើញថា រដូវកាលចូលឆ្នាំខ្មែរ ជិតមកដល់ហើយ ថ្នាក់ដឹកនាំក្រុមហ៊ុន ពិតជាបានប្រាប់ឱ្យក្រុមការងារផលិតស្រាបៀរកម្ពុជាបន្ថែមរង្វាន់ធំៗ ដែលមានទឹកប្រាក់១០,០០០ដុល្លារ, ១,០០០ដុល្លារ និង រង្វាន់ទៅលេង ចក្រភពអង់គ្លេស នៅក្នុងក្រវុិលកំប៉ុងស្រាបៀរកម្ពុជា ឱ្យបានច្រើនជាទីបំផុតជាងពេលណាៗទាំងអស់ ព្រោះប្រាក់រង្វាន់ទាំងអស់នេះអាចនឹងជួយសម្រួលដល់មុខរបរជីវភាពប្រចាំថ្ងៃ ឬក៏មានថវិកាគ្រប់គ្រាន់ដើម្បីធ្វើដំណើរកម្សាន្តផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ”។
លោកស្រីបន្តទៀតថា “ខ្ញុំសង្ឃឹមថា អតិថិជនស្រាបៀរកម្ពុជានឹងភ្ញាក់ផ្អើលសើចហ៊ោរសប្បាយ ជាមួយរង្វាន់ធំទាំងនេះ នៅពេលដែលពួកគេ គាស់ឃើញរង្វាន់ទាំងអស់នោះ” ។
លោកស្រីក៏បានផ្តាំផ្ញើទៅអតិថិជនកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរកម្ពុជាឱ្យសោះ រួចទាក់ទងមកកាន់លេខទូរស័ព្ទ៖ 067 902 902 ភ្លាមៗ ពេលដែលឃើញរង្វាន់ធំទាំងអស់នោះ។
ផលិតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានអន្តរជាតិដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពល្អឥតខ្ចោះនិងប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។
ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផលក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិតដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជាក៏ដូចជាភេសជ្ចៈដ៏ទៃទៀតរបស់ក្រុមហ៊ុនប្រកបដោយភាពរីករាយនិងរំភើបគ្រប់ពេលវេលា៕