Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និង ស្រុកស្អាង ខេត្តកណ្ដាល នៅយប់ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈ!

26-02-2019 15:04

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកស្អាង ខេត្តកណ្ដាល នៅយប់ថ្ងៃទី២៧ និង ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕