(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារជ្រៃ ស្រុកថ្មគោល។ ការចុះត្រួតពិនិត្យទំនិញនៅព្រឹកនេះ មន្ត្រីចម្រុះបានដកហូតបានទំនិញខូចគុណភាព ១៧គីឡូក្រាម យកមករក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២ ៦ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបង
បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារជ្រៃ ស្រុកថ្មគោល ដោយដកហូតបានទំនិញខូចគុណភាព ១៧គីឡូក្រាម យកមករក្សាទុកនៅសាខាខេត្ត ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
លោកប្រធានសាខា បានបញ្ជាក់ថា ដោយមានការណែនាំ ពីអគ្គនាយកដ្ឋានកាំកុងត្រូលជាប្រចាំ សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងបានចុះត្រួតពិនិត្យ នៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋជាធំ។
លោកបន្តថា មន្រ្តីសាខាទាំងអស់តែងអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែង ឬប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ នាំគ្នាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែ៕