(ភ្នំពេញ)៖ យោងតាមសារពត៌មានបរទេសជាច្រើនបានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។
អ្វីដែលជាចំណុចដែលធ្វើឱ្យមនុស្យជាច្រើនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះ វាមានសមត្ថភាពអាចធ្វើការ Zoom ឬពង្រីកបានដល់ទៅកម្រិត១០ដង ដោយមិនមានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។ ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹងចាប់ផ្ដើមចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដទៅលើម៉ូឌែលស្មាតហ្វូន ជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឱ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់១០០% នៅឡើយទេ។
នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួន ទូរស័ព្ទតែម្តង ដោយមិនធ្វើការបង្ហាញរូបរាងច្បាស់លាស់ ហើយថែមទាំងបានបិទបាំងកាម៉េរាខាងមុខថែមទៀតផង ហាក់មិនចង់បង្ហាញនូវអ្វីដែល ជារូបរាងពិតប្រាកដនៃគម្រោងម៉ូឌែលប្រភេទថ្មីនោះដែរ នៅពេលនោះដែរក្រុមហ៊ុនបានរៀបចំ ជារូបភាពទូទៅបែបសិម្បនិម្មិតជាអគារ និងសកម្មភាពទូទៅរបស់មនុស្សតូចៗ ដើម្បីឱ្យអ្នកចូលរួមទាំងអស់បានសាកល្បង ប្រើប្រាស់បច្ចេកវិទ្យា10X Lossless Zoomទៅលើរូបនិម្មិតទាំងនោះ ថាវាមានគុណភាពច្បាស់កម្រិតណាជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មីស្រឡាង មួយនេះដែរ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Oppo ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលទូរស័ព្ទនេះដាក់ចេញលក់ជាផ្លូវការនៅលើទីផ្សារនោះ រូបភាពដែលថតចេញមក ក៏នៅមានគុណភាពដូចរូបភាពដែលថតចេញពីទូរសព្ទគម្រូតេស្តទាំងអស់នេះអញ្ចឹងដែរ ដោយគ្រាន់តែការការឌីហ្សាញ របស់ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្ដូរខ្លះៗតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅលើទូរស័ព្ទគម្រូតេស្តនេះ គេឃើញមានបំពាក់ ដោយសេនស័រ កាម៉េរាក្រោយ៣គ្រាប់ ដោយកាម៉េរាគោលមានទំហំ 48MP ហើយបន្ទាប់មក គឺជាកាម៉េរាប្រភេទ Ultra-Wide ដែលមានទំហំ 8MP និងចុងក្រោយជាសេនស័រកាម៉េរាដែលពិសេសជាងគេ គឺមានទំហំ 12MP ប្រភេទ Telephoto អាចធ្វើការ Zoom បានដល់ទៅកម្រិត១០ដង ឯណោះ។ ដូច្នេះសូមលោកអ្នកមើលរូបភាពទូទៅបែបតូចៗ ចេញពីទូរស័ព្ទគម្រូតេស្តនេះទាំងអស់គ្នាដូចខាងក្រោម៖ (ដាក់រូបភាព)។
ជាទូទៅក្រុមហ៊ុន Oppo នៅមិនទាន់ប្រាប់អំពីឈ្មោះរបស់ស្មាតហ្វូនមួយប្រភេទនេះនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អាចនឹងត្រូវបានបង្ហាញខ្លួន នៅលើទីផ្សារក្នុងចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕
តាមរយៈរូបភាពដែលថតចេញពីទូរស័ព្ទនេះ តើលោកអ្នកយល់ឃើញដូម្តេចដែរចំពោះគុណភាពដែលថតចេញពីសេនស័រកាម៉េរាបច្ចេកវិទ្យា 10X Lossless Zoom របស់ Oppo នៅពេលនេះ? ចាំមើលថារូបរាងទូរស័ព្ទពិតប្រាកដ ដែលផ្ទុកបច្ចេកវិទ្យាទំនើបនេះ មានរូបរាងដូម្តេចទៅ? ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page របស់ Oppo តាមរយៈ https://www.facebook.com/OPPOCAMBODIA/