Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ​ ជូនដំណឹងអំពីការបញ្ជូនសំណុំរឿងទណ្ឌិត សម រង្ស៉ី ទៅជំនុំជម្រះ ករណីប្រមាថអង្គព្រះមហាក្សត្រ (Video Inside)

26-02-2019 11:12

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានយកដីការបស់តុលាការ ទៅបិទនៅអតីតស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការបញ្ជូនរឿងទណ្ឌិត សម រង្ស៉ី ទៅជំរុំជម្រះ ពាក់ព័ន្ធនឹងករណីប្រមាថអង្គព្រះមហាក្សត្រ។

ដីកាបញ្ជូនរឿងទៅជំរុំជម្រះនេះ បានចេញដោយ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោកហម ម៉េង សែ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពេលជូមដំណឹងអំពីការបញ្ចប់ នីតិវិធីស៊ើបអង្កេត កាលពីចុងខែមករា ឆ្នាំ២០១៩។ ប៉ុន្តែទោះជាយ៉ាងណា តុលាការមិនទាន់ប្រកាសថ្ងៃជំនុំជម្រះនៅលើសំណុំរឿង ប្រមាថអង្គព្រះមហាក្សត្រ ដែលធ្វើឡើងដោយ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសនៅឡើយទេ។

សួមជម្រាបថា ដើមចមនៃបណ្តឹងនេះ គឺបានកើតឡើង កាលពីខែមិថុនា ឆ្នាំ២០១៨ ដោយទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដានោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។

ការប្រមាថរបស់ លោក សម រង្ស៊ី បែបនេះ បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាគណបក្សនយោបាយ និងប្រជាពលរដ្ឋកម្ពុជា។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»