(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថជំនាន់ទី២៤។
វត្តមានចូលរួមក្នុងពិធីនេះរួមមាន៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល, លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល និងលោកវរសេនីយ៍ត្រី វាំងសង់ វ៉ង់ណែប ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង,នាយកវិទ្យាស្ថាន, នាយកសាលា, នាយការិយាល័យជំនាញព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
វិធីបើកវគ្គនេះ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃអង្គារទី២៦ ខែកុម្ភៈឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល៕