(ភ្នំពេញ)៖ ក្រោយពីការដាក់បង្ហាញជាសកល នូវកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលមិនបានប៉ុន្មានថ្ងៃផង ពេលនេះក្រុមហ៊ុនសាមសុង ក៏បានប្រកាសទទួលការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះចាប់ពីថ្ងៃទី២៣ ខែកម្ភៈ ដល់ថ្ងៃទី០៥ មីនា ឆ្នាំ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យ ក្នុងការដាក់សម្ពោធជាផ្លួវការ ក៏ដូចជាអបអរដល់ខួប១០ឆ្នាំរបស់Samsung Galaxy ផងដែរ។

ការផ្តល់ជូនពិសេសសម្រាប់ការកម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន៖

១៖ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ១២៩ដុល្លារដ៏កាលីប និងទាន់សម័យ

២៖ ស៊ីមកាត លេខពិសេស Smart ដែលមានតម្លៃ១២៩ដុល្លារ

៣៖ ជាមួយកញ្ចប់Smart ធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃ សម្រាប់រយៈពេលរហូតដល់៥២សប្តាហ៍ផងដែរ!
លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «Samsung Galaxy S10|S10+ ពិតជាកំពូលស្មាតហ្វូន ដែលធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូលចងចាំក្នុងទំព័រប្រវត្តិសាស្រ្តប្រចាំឆ្នាំ២០១៩ ព្រមទាំងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត ដែលពុំធ្លាប់មានសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយធ្វើការទាក់ចិត្តរបស់អ្នកស្រឡាញ់គាំទ្រទាំងអស់ មិនអាចឈររង់ចាំ និងបង្អង់យូរបានឡើយ»

លោកក៏បានបញ្ជាក់ថែមទៀតថា សម្រាប់ការកម្ម៉ង់ទុកមុននេះ លោកអ្នកគ្រាន់តែកក់មុនត្រឹមតែ ២៩ដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់ការមកទទួលយកស្មាតហ្វូនដ៏អស្ចារ្យនេះ គឺចាប់ពីថ្ងៃទី០៦ដល់០៨ ខែមីនា ឆ្នាំ២០១៩។

គួររំលឹកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើង មានជម្រើស៣ពណ៌ សម្រាប់ជ្រើសរើសដូចជា៖ ពណ៌ស ខ្មៅ និងបៃតង។ ដោយឡែកសម្រាប់តម្លៃវិញ Galaxy S10 ដែលមានអង្គផ្ទុក 128GB មានតម្លៃ ៨៩៩ ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹងអង្គផ្ទុក 128GB តម្លៃ៩៨៩ដុល្លារ និង ១,១៥៩ដុល្លារសម្រាប់ Galaxy S10+ ដែលមានអង្គផ្ទុក 512GB។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ «PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកម្ម៉ង់ចាប់ពីថ្ងៃទី២៣កុម្ភៈដល់ថ្ងៃ០៥ មីនានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។

ប្រញាប់ឡើង!! មកក្លាយជាម្ចាស់នៃកំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះនេះ ឱ្យបានមុនភ្លាមទៅ! សូមកុំឱ្យឱកាសនេះកន្លងផុតទៅ!

ដើម្បីជ្រាបច្បាស់ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូន Samsung Galaxy ទាំង២ ម៉ូឌែល៖
១៖ Samsung Galaxy S10
*ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ
*បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.1 អ៊ីញ កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
*បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
*មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo
*បំពាក់ Chip Qualcomm Snapdragon 855
*Ram 6 GB Up, Rom 128 GB Up
*កាមេរ៉ាមុខ10MP
*កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)
*ថាមពលថ្ម 3400mAh,
*USB Charge ឬ Wireless Charge
*Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច។
*ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!

២៖ Samsung Galaxy S10+
*ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ
*បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.4 អ៊ីញ កោងស្អាតដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
* បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
* រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo
* បំពាក់ Chip Qualcomm Snapdragon 855
* អង្គចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និងបន្ថែមក្រៅបានរហូតដល់ 1TB
* កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ 10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len
* កាមេរ៉ាក្រោយ 3គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ)+ 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge
*Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច!
*ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តង ដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់ ៕