(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨៨៨គ្រឿង រកឃើញល្មើសច្បាប់៦៧៥គ្រឿង (ម៉ូតូ៣៩%) អប់រំ២៦២គ្រឿង និងផាកពិន័យ៤១៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៤៩៧គ្រឿង, អប់រំ១៥៨គ្រឿង និងផាកពិន័យ៤៣១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៧,៤៤២គ្រឿង រកឃើញយានយន្តល្មើស២០,៦៥៦គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៧,៥២៤គ្រឿង និងផាកពិន័យ១៣,១៣១គ្រឿង៕