(ភ្នំពេញ)៖ បង្គន់សាធារណៈចំនួន៧២ បានទទួលជ័យលាភី «បង្គន់ស្អាត» តាមរយៈចលានប្រឡងប្រណាំ «បង្គន់សាធារណៈកម្ពុជា» ជាលើកដំបូងរៀបចំឡើងដោយក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធី «ទិជាជាតិទីក្រុងស្អាត» នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បង្គន់អនាម័យសាធារណៈ ជាសូចនាករលម្អិតមួយនៅក្នុងស្តង់ដាទីក្រុងស្អាត។ លោកបន្តថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំស្តង់ដាបង្គន់សាធារណៈកម្ពុជា នៅឆ្នាំ២០១៦ ហើយស្តង់ដានេះ ក៏បានបន្ស៉ីជាមួយនឹងសូចនាករនៃស្តង់ដាបង្គន់សាធារណៈអាស៊ាន ដែលបានអនុម័តកាលពីខែមករា ឆ្នាំ២០១៥ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសមីយ៉ាន់ម៉ា។
បើតាមលោករដ្ឋមន្ត្រី បង្គន់សាធារណៈចំនួន១១៤ មកពី ២០ រាជធានី-ខេត្ត ត្រូវបានដាក់ចូលរួមប្រឡងប្រណាំង។ យោងទៅតាមនីតិវិធីជ័យលាភី «ស្នាមញញឹម៣» នឹងត្រូវផ្តល់ជូនបង្គន់សាធារណៈទទួលបានពិន្ទុចាប់ពី៣៤ ដល់ ៤៣ ជ័យលាភី «ស្នាមញញឹម២» ពិន្ទុចាប់ពី ៣០ ដល់ ៣៣ និងជ័យលាភី «ស្នាមញញឺម១» ពិន្ទុចាប់ពី២១ ដល់ ២៩។
ជាលទ្ធផលជ័យលាភីលើកទី១ មានចំនួន ៧២ ជ័យលាភី៖ «ស្នាមញញឹម៣» មានចំនួន ២២ជ័យលាភី «ស្នាមញញឹម២» មានចំនួន ៣៣ជ័យលាភី និង «ស្នាមញញឹម១» មានចំនួន ១៧ជ័យលាភី។
ចំពោះជ័យលាភីដែលទទួលបានស្នាមញញឹម៣ រួមមាន៖
* រាជធានីភ្នំពេញបានទទួល (០៨) គឺ៖
១. បង្គន់សាធារណៈនៅផ្សារទំនើបអ៊ីអនម៉លទី២
២. បង្គន់សាធារណៈនៅសណ្ឋាគារផាលេសហ្គេត & រីសត
៣. បង្គន់សាធារណៈនៅមជ្ឈមណ្ឌលពាណិជ្ជកម្មហុងកុងលែន
៤. បង្គន់សាធារណៈនៅសារមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
៥. បង្គន់សាធារណៈនៅសួនព្រះនាងប្រាជ្ញាបារមី
៦. បង្គន់សាធារណៈនៅផ្សារទំនើបអ៊ីអនម៉ល ទី១
៧. បង្គន់សាធារណៈនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាល់
៨. បង្គន់សាធារណៈនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
* ខេត្តសៀមរាបបានទទួល (០៥) គឺ ៖
១. បង្គន់សាធារណៈនៅគ្រឹះស្ថានអង្គរ
២. បង្គន់សាធារណៈនៅមណ្ឌលព័ត៌មានទេសចរណ៍ខេត្តសៀមរាប
៣. បង្គន់សាធារណៈនៅរមណីយដ្ឋានភូមិវប្បធម៌កម្ពុជា
៤. បង្គន់សាធារណៈនៅដឹ ហេរីថេក វ៉ក (The Heritage Walk)
៥. បង្គន់សាធារណៈនៅផ្សារទំនើបអង្គរ
* ខេត្តបាតដំបងបានទទួល (០១)៖ បង្គន់សាធារណៈនៅសួនសម្តេចក្រឡាហោម ស ខេង
* ខេត្តកែបបានទទួល (០២)៖
១. បង្គន់សាធារណៈនៅមជ្ឈមណ្ឌលធនធានតំបន់ឆ្នេរ ខេត្តកែប
២. បង្គន់សាធារណៈជ្រោយដូង
* ខេត្តកំពង់ចាមបានទទួល (០២)៖
១. បង្គន់សាធារណៈនៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ផ្តៅជុំ
២. បង្គន់សាធារណៈនៅស្ថានីយប្រេងឥន្ធនៈភីធីធី ខេត្តកំពង់ចាម
* ខេត្តកំពង់ធំបានទទួល (០១)៖ បង្គន់សាធារណៈនៅភោជនីយដ្ឋានសម្រស់ព្រៃប្រស់
* ខេត្តកំពង់ឆ្នាំងបានទទួល (០១)៖ បង្គន់សាធារណៈនៅចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន
* ខេត្តកំពង់ស្ពឺបានទទួល (០១)៖ បង្គន់សាធារណៈនៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ពេជ្រនិល
* ខេត្តមណ្ឌលគិរីបានទទួល (០១)៖ បង្គន់សាធារណៈនៅសណ្ឋាគារ មយូរ៉ាហៀលរីស៊ត