(ភ្នំពេញ)៖ ធ្យូបកាហ្វេ (Tube Cafe) ដែលជាប្រ៊េនកាហ្វេបង្កើតដោយកូនខ្មែរ បានពង្រីកទីតាំងថ្មីបន្ថែមទៀតហើយ បន្ទាប់មានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ឆ្លើយតបនឹងកំណើនអ្នកនិយមពិសារធ្យូបកាហ្វេនោះ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ធ្យូបកាហ្វេ បានបើកសម្ពោធសាខាទី៥ របស់ខ្លួន ស្ថិតនៅផ្ទះលេខ៥៩ តាមបណ្តោយផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កញ្ញា ស៊ូ មុន្នីពេជ្រ ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនធ្យូបកាហ្វេ-Tube Cafe បានថ្លែងថា នេះជាសាខាទី៥ហើយ ដែលសាខាផ្សេងៗមានទីតាំងខុសៗគ្នា ដែលសាខាទីតាំងទី១មាននៅតាមបណ្តោយ ផ្លូវសហពន្ធ័រុស្សី ទល់មុខក្តាន់២, សាខាទី២ នៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី២, សាខាទី៣ សាខាកាណាឌីយ៉ា នៅខាងក្រោយធនាគារ កាលណាឌីយ៉ា, សាខាទី៤ សាខាជ្រោយចង្វារ និងសាខាទី៥ គឺនៅបឹងកេងកងទី១នេះ។
កញ្ញាបានបន្តទៀតថា ដោយមានខិតខំប្រឹងប្រែងរបស់ក្រុមការងារយកចិត្តទុកដាក់ ទៅលើការបំរើរជូននៅសេវាកម្មរហ័សទាន់ចិត្ត ដែលមាននូវភេសជ្ជៈជាច្រើន ដែលមានរសជាតិឆ្ងាញ់ និងតំលៃសមរម្យ រួមទាំង គ្រប់សាខាទាំងអស់ក្រុមកាងារមានការយ៉ាងផ្ចិតផ្ចង់ ដើម្បីបំពេញតំរូវកាជូនអតិថិជន។
កញ្ញាបានបន្ថែមថា អ្វីដែលពិសេសនោះ ធ្យូបកាហ្វេ គឺមានមានកាហ្វេដែល ផលិតដោយកូនខ្មែរដែលមានឈ្មោះថា «កាហ្វេថ្នល់» គឺជាកាហ្វេទឹកដោះគោទឹកកក ដែលមានរសជាតិផ្អែមឆ្ងាញ់ មិនស្អា ក ហើយម្យ៉ាងវិញទៀត «កាហ្វេថ្នល់» ជាកាហ្វេរបស់ប្រទេសកម្ពុជាយើង ដែលមានតាំងពីយូរណាស់មកហើយ តែបច្ចុប្បន្ន ធ្យូបកាហ្វេ បានកំពុងតែឆ្នៃប្រឌិតលើគុណភាព និងការវេចខ្ចប់ ពិសេសទៅលើស្តង់ដារ និងអនាម័យ។ ក្រៅពី «កាហ្វេថ្នល់» យើងក៏មាននៅភេសជ្ជៈមួយចំនួនដូចជា៖ ផាសិនផលិតឡើងដោយផាសិនស្រស់ ដែលពេលញាំទៅមានអារម្មណ៍ស្រស់ស្រាយ ហើយបំបាត់ស្រេកទឹកផងដែរ។
លោកស្រី ស៊ីវ ហ្វូង ដែលជាម្ចាស់ហាងធ្យូបកាហ្វេ សាខាទី៥ បានមានឲ្យដឹងថា ដោយលោកស្រីពេញចិត្តញាំកាហ្វេ គឺ «កាហ្វេថ្នល់» ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងញាំទៅមិនស្អា ក រួមទាំងក្រុមហ៊ុនក៏មានផលិតផលភេសជ្ជៈដែលផលិតពីផ្លែឈើស្រស់ រួមទាំងតំលៃថោកសមរម្យ និងសេវាកម្មល្អផងនោះ ទើបលោកស្រីបានសំរេចចិត្ត ទិញ Franchise និងបើកសាខានេះឡើង។ ម្យ៉ាងនៅតំបន់នេះសំបូរទៅដោយខុនដូ សាលារៀន មន្ទីរពេទ្យ ពិសេសនោះ គឺបរទេស ហើយយលោកក៏ចង់ឲ្យពួកគេបានស្គាល់ នៅអ្វីដែលកូនខ្មែរបង្កើតឡើងដោយខ្លួនឯង មិនចាញ់នៅឯក្រៅប្រទេសនោះទេ៕