Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យសកម្មភាពមន្ទីរពេទ្យបង្អែកសំពៅលូន ខេត្តបាត់ដំបង

25-02-2019 14:09

(បាត់ដំបង)​៖ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងប្រតិភូ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល រួមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យសកម្មភាពការងារ នៅមន្ទីរពេទ្យបង្អែកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំ ផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។

លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង បានបន្ថែមទៀតថា មន្ទីរពេទ្បបង្អែកនេះ មាន៦៥គ្រែ និងអត្រាប្រើប្រាស់គ្រែ គឺ១១១ ភាគរយ។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានចុះសួរសុខទុក្ខ បងប្អូនស្រ្តី ដែលបានចូលសំរាលកូន ក្នុងអគារសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យនេះផងដែរ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់បងប្អូនជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកមន្ទីរពេទ្យទាំងអស់ ឲ្យខិតខំថែមទៀត ក្នុងការគៀងគងធនធានដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងទំនើបកម្ម មន្ទីរពេទ្យ ឲ្យកាន់តែប្រសើរ ថែមទៀត ព្រមទាំងខិតខំស្វែង រកឱកាសបណ្តុះបណ្តាល បន្តទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាបំរើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត៕