(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់១៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៦គ្រឿង, រថយន្តតូច៨គ្រឿង, យានផ្សេងៗ៤គ្រឿង និងរថយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ស្រវឹង, មិនគោរពសិទ្ធិ និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣១០នាក់, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៤៤ របួសធ្ងន់៣០៤ និងរបួសស្រាល១៧៧នាក់៕