(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,១៧៩គ្រឿង រកឃើញល្មើសច្បាប់៧៥៧គ្រឿង (ម៉ូតូ៨២%) អប់រំ១៦៤គ្រឿង និងផាកពិន័យ៥៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៩២៦គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ៤៣៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៤,៥៥៤គ្រឿង រកឃើញយានយន្តល្មើស១៩,៩៨១គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ៧,២៦៣គ្រឿង និងផាកពិន័យ១២,៧១៨គ្រឿង៕