(ភ្នំពេញ)៖ បច្ចុប្បន្នអាត្រា នៃការស្លាប់ដោយជំងឺមហារីក មានការកើនឡើងគួរឲ្យកត់សំគាល់។ បន្ទាប់ពីជំងឺមហារីឃើញថា ជំងឺដុំសាច់ក្នុងខួរក្បាលក៏ជំងឺមួយដែលបណ្ដាល មានឲ្យមនុស្សជាច្រើននាក់ផងដែរ។
ជាទូទៅ អ្នកជំងឺដុំសាច់ក្នុងខួរក្បាល តែងតែទៅទទួលការព្យាបាលយឺតយ៉ាវ ដោយសារតែអ្នកជំងឺមិនបានដឹងអំពីអាការៈនៃជំងឺនេះ។ ហេតុដូច្នេះហើយទើបលោកវេជ្ជបណ្ឌិត Nanthasak Tisavipat ជំនាញវះកាត់ប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យបាំងកក បានរៀបចំសិក្ខាសាលាមួយដើម្បីបង្ហាញប្រាប់ឲ្យដឹងពី អាការៈនៃជំងឺដុំសាច់ក្នុងខួរក្បាល។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា ជំងឺដុំសាច់ក្នុងខួរក្បាល មានរោគសញ្ញាតិចបំផុត ដែលធ្វើឲ្យអ្នកកើតជំងឺមិនបានចាប់អារម្មណ៍ និងធ្វើឲ្យជំងឺនេះកាន់តែខ្លាំងក្លា ហើយការមកទទួលយកការព្យាបាល មិនទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតជំនាញរូបនោះឲ្យដឹងថា បច្ចុប្បន្នអ្នកកើតដុំសាច់ក្នុងខួរក្បាលមានអត្រាច្រើន ហើយការមកទទួលព្យាបាលមានភាពយឺតយ៉ាវ ដែលធ្វើឲ្យការវិវត្តនៃដុំសាច់កាន់តែរីកធំឡើងៗ ពិបាកក្នុងការព្យាបាលហើយឈានដល់ការបាត់បងជីវិត។
លោកវេជ្ជបណ្ឌិតបន្ដថា ដុំសាច់ក្នុងខួរក្បាលនេះចែកចេញជា២យ៉ាងគឺ៖ កើតឡើងដោយសារខួរក្បាល និងកើតឡើងដោយសារកត្តាជុំវិញខ្លួន។
លោកវេជ្ជបណ្ឌិតបន្ថែមថា «ជំងឺដុំសាច់ខួរក្បាលនេះអាចសំគាល់ តាមរយៈអាការៈមួយចំនួនដូចជា៖ អ្នកជំងឺមិនកើតអ្វីសោះស្រាប់ដៃ ឬជើងមិនអាចកម្រើកបាន, ភ្លេចភ្លាំងច្រើន, ឈឺក្បាលខ្លាំង វៀចមុខ ឬវៀតមាត់ជាដើម»។
លោកបញ្ជាក់ថា ដុំសាច់មួយចំនួនអាចព្យាបាលបាន ចំណែកឯដុំសាច់មួយចំនួនទៀតមិនអាចព្យាបាលបានឡើយ ប៉ុន្ដែមានវិធីសាស្រ្ដាក្នុងការគ្រប់គ្រងកុំឲ្យវាកើតឡើងបន្ដទៀត និងអាចពន្យារអាយុជីវិតបាន។ ជាក់ស្ដែងក្នុងមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ មានក្រុមគ្រូពេទ្យជំនាញ និងឧបករណ៍ទំនើបៗក្នុងការព្យាបាល ជំងឺដុំសាច់ក្នុងខួរក្បាលនេះ។
លោកបន្ដថា សម្រាប់បងប្អូនដែលមានជំងឺដុំសាច់ក្នុងខួរក្បាល សូមកុំព្រួយបារម្ភ និងសូមមកទទួលយកការព្យាបាល យ៉ាងមានប្រសិទ្ធិភាពនៅមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ដែលជាមន្ទីរពេទ្យពោលពេញដោយក្រុមគ្រូពេទ្យជំនាញ និងមានបច្ចេកទេសទំនើបអាចជួយអាយុជីវិតលោកអ្នក ពីជំងឺនេះបាន។
ក្នុងនោះដែរវេជ្ជបណ្ឌិត Assawin ChomJit ជំនាញផ្នែកប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានឲ្យដឹងពីបញ្ហាប្រឈមនៃជំងឺ ឈឺក្បាលប្រកាំងផងដែរ។
លោកវេជ្ជបណ្ឌិត Assawin Chomjit ឲ្យដឹងថា ជំងឺឈឺក្បាលប្រកាំងជាប្រភេទជំងឺមួយ ដែលមានអាការៈឈឺក្បាលខ្លាំង ធ្វើឲ្យអ្នកជំងឺពិបាកក្នុងការរស់នៅ។ ប៉ុន្ដែជំងឺឈឺក្បាលប្រកាំងនេះអាចព្យាបាលបានតាមរយៈ ការសម្រាក់ឲ្យបានគ្រប់គ្រាន់, ការហាត់ប្រាណជាប្រចាំ, ការទទួលទានកាហ្វេបានត្រឹមត្រូវជាដើម៕